ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៤

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៤

​ចាប់តាំងពី​សប្តាហ៍​មុន​ដល់​ឥឡូវ កូន​របស់​អ្នក​កំពុងតែ​លូតលាស់​យ៉ាង​មាំទាំ និង​ឡើង​ទម្ងន់​រហូត​ដល់ ១១៣,៤ ក្រាម​ឯណោះ​។ តាំង​ពី​ប្រវែង​ខ្លួន​របស់​គេ​បាន ០,៣ ម៉ែត្រ​មក រាង​គេ​កាន់តែ​ស្វិត ប៉ុន្តែ គេ​នឹង​ចាប់ផ្តើម​ញាត់​សាច់ កាន់តែ​ឆាប់​វិញ​។ ឥឡូវនេះ ខួរក្បាល​កំពុងតែ​លូតលាស់​យ៉ាង​លឿន ហើយ​ពន្លក​ជីវ​ហារ​វិញ្ញាណ ក៏​កំពុងតែ​ចាប់ផ្តើម​អភិវឌ្ឍន៍​ឡើង​ដែរ​។ សួត កំពុងតែ​លូតលាស់​ជា​មែកធាង សម្រាប់​ផ្លូវដង្ហើម ព្រមទាំង​កោសិកា សម្រាប់​ផលិត​សៀ​ហ្វាក់​តង់ (Surfactant) ដែល​ជា​សារធាតុ​មួយ​ប្រភេទ ជំនួយ​ដល់​ថង់​ផ្លូវ​ទងសួត កុំឲ្យ​កំពិត​នៅពេល​គេ​កើត​។ ស្បែក​គេ​នៅតែ​ស្តើង និង​ស្រអាប់​ដដែល ប៉ុន្តែ វា​នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ នា​ពេល​ឆាប់ៗ​ខាងមុខ​ទៀត​។

​កាលពី​ពីរ​បី​សប្តាហ៍​មុន កំពូល​ស្បូន​បាន​លូ​តដល់​លើ​ផ្សិត ហើយ​ឥលូវ វា​ប្រហែលជា​មាន​ទំហំ ប៉ុន​បាល់អោប​ហើយ​។ ស្ត្រី​ភាគច្រើន ត្រូវ​ធ្វើ​តេស្ត​តាមដាន​ជាតិ​គ្លុយកូស នៅ​ចន្លោះ​ពេល​ពី​ឥឡូវ​ដល់ សប្តាហ៍​ទី ២៨​។ តេស្ត​មួយ​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ​រកមើល ជំងឺ​ទឹកនោម​ផ្អែម ពេល​មាន​ផ្ទៃពោះ​។

​ជំងឺ​ទឹកនោម​ផ្អែម ដែល​មិន​បាន​ព្យាបាល ធ្វើឲ្យ​ប្រឈម​កាន់តែខ្លាំង នឹង​ការពិបាក​ពេល​សម្រាល​តាមផ្លូវ​ធម្មជាតិ ឬ​ត្រូវការ​សម្រាល​ដោយ​វះ​ទៀត​ក៏​មាន ព្រោះ​ជំងឺ​នេះ ធ្វើឲ្យ​កូនលូតលាស់​ធំ​ពេក ជាពិសេស ផ្នែក​ខាង​លើ​របស់​រាងកាយ​កូន​។ វា​ក៏​បង្កើន​ផលវិបាក​ផ្សេងៗ​ទៀត ដល់​កូន​បាន​ដែរ​ដូចជា កម្រិត​ជាតិ​ស្ករ​ចុះ​ទាប ក្រោយពេល​សម្រាល​រួច​។ បើ​លទ្ធផល​ធ្វើតេស្ត តាមដាន​ជាតិ​គ្លុយកូស​ឃើញ​វិជ្ជមាន មិនមែន​មានន័យថា អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ពេល​មាន​ផ្ទៃពោះ​ទេ ប៉ុន្តែ មានន័យ​ថា អ្នក​ត្រូវ​តែ​ធ្វើតេស្ត​ប្រភេទ Glucose Tolerance Test (GTT) ដើម្បី​ឲ្យ​ប្រាកដ​។​

​ជា​ចុងក្រោយ បើសិន​ជា​អ្នក​មិនទាន់​ដឹង ពី​របៀប​សម្គាល់​រោគសញ្ញា នៃ​ការកើត​មិន​គ្រប់​ខែ វា​ប្រហែល​ជា​ដល់ពេល ដែល​ត្រូវ​យល់​ដឹង​អំពី​រឿង​នេះ​ហើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភា្ល​មៗ បើសិន​ជា​អ្នក​សម្គាល់​ឃើញ មាន​រោគសញ្ញា​ទាំងឡាយណា ដែល​គួរ​ព្រួយបារម្ភ​៕

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ ៖
​ចូរ​ដោះស្រាយ​គម្រោង ពង្រឹង​សកម្មភាព​នានា​នៅក្នុង​ផ្ទះ
​ចូរ​អង្គុយ​ជាមួយ​ប្តី និង​ប្រាប់​នូវ​អ្វីៗ ដែល​អ្នក​ចង់​ផ្លាស់ប្តូរ​នៅក្នុង​ផ្ទះ មុន​ពេល​អ្នក​ចំណូល​ថ្មី​មក​នៅ​។ បន្ទាប់មក ឲ្យ​ប្តី​ធ្វើ​រឿងនេះ​ទៅ​។ អ្នក​មិនគួរណា ធ្វើខ្លួន​ឲ្យ​ប៉ះពាល់​ទៅ​នឹង សារធាតុ​គីមី​ទាំងអស់ ឬ​ព្យាយាម​ឡើងជណ្តើរ​ឡើយ​។ រឿង​មួយ​ចំនួន ដែល​ត្រូវ​លើក​មក​និយាយ មានដូចជា ៖
•​    ​ដំឡើង ឬ​ពិនិត្យ​ឧបករណ៍​តាមដាន​អ្នក​ជក់បារី ដាក់​បំពង់​ពន្លត់​អគ្គីភ័យ នៅ​គ្រប់​ជាន់​ទាំងអស់ និង​រៀប​គម្រោង​ផ្លូវ​រត់​ពេល​ភ្លើង​ឆេះ​
•​    ​កែសម្រួល ឬ​បោះចោល​គ្រឿង​សង្ហា​រឹម​ដែល​បាក់បែក​
•​    ​គូររូប​កន្លែង​ថែរក្សា​កូនក្មេង ដាក់​វាំងនន ដាក់​គ្រឿង​សង្ហា​រឹម​ថ្មីៗ​។​ល​។​

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។