​សញ្ញា នៃ​ការ​សម្រាលកូន មិន​គ្រប់​ខែ​

​សញ្ញា នៃ​ការ​សម្រាលកូន មិន​គ្រប់​ខែ​

​ចូរ​ទូរស័ព្ទ​ទាក់ទង​ឆ្មប ឬ​គ្រូពេទ្យ​ភ្លាម បើសិន​ជា​អ្នក មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ មុន​ពេល​គភ៌​អាយុ​បាន ៣៧ សប្តាហ៍ ៖

•​    ​ហូរ​ទឹករំអិល​តាម​ទ្វារមាស​កាន់តែច្រើន​
•​    ​មាន​ការផ្លាស់ប្តូរ​មួយ ក្នុង​ប្រភេទ​នៃ​ការហូ​ទឹក​រំអិល អាច​ជា​ទឹក​សុទ្ធ ទឹក​ដូច​សំ​បោរ ឬ​ឈាម (​អាច​មាន​ពណ៌​ផ្កាឈូក ឬ​ស្រដៀង​ឈាម​)
•​    ​ហូរ​ឈាម​តាម​ទ្វារមាស​គ្រប់​ប្រភេទ​
•​    ​ឈឺ​ពោះ ឈឺពោះ​ដូច​មក​រដូវ ឬ​មាន​ការ​កន្ត្រាក់​ស្បូន ច្រើន​ជាង​បួន​ដង​ក្នុង​មួយ​ម៉ោង (​ទោះបីជា​មិន​ឈឺ​ក៏ដោយ​)
•​    ​សម្ពាធ​ក្នុង​អាង​ត្រគាក​កើន​ឡើង​ខ្លាំង (​មាន​អារម្មណ៍​ថា កូន​កំពុងតែ​រុញ​ចុះ​)
•​    ​ឈឺ​ចង្កេះ ជាពិសេស បើសិន​ជា​អ្នក​មិន​ធ្លាប់ មាន​អា​ការៈឈឺ​ខ្នង​ពីមុនមក​។​

​រោគសញ្ញា​ទាំងនេះ អាច​ច្រឡំ​បាន ព្រោះ​សញ្ញា​មួយចំនួន​ដូចជា មាន​សម្ពាធ​ក្នុង​អាង​ត្រគាក ឬ​ឈឺចង្កេះ អាច​កើតឡើង​ធម្មតា​ទេ ពេល​មាន​ផ្ទៃពោះ ហើយ​ការ​កន្ត្រាក់​ស្បូន​លឿន​ពេក ប្រហែលជា​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ (​ការ​កន្ត្រាក់ Braxton Hick) ។ ប៉ុន្តែ វា​តែងតែ​ជា​រឿង​ល្អ ក្នុងការ​ទូរស័ព្ទ​សួរ​ឆ្មប ឬ​គ្រូពេទ្យ​ភ្លាមៗ បើសិន​ជា​អ្នក​ធ្លាប់មាន សញ្ញា​មិនធម្មតា​គ្រប់​ប្រភេទ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។