Real Madrid អាច​ទទួល​ការ​ពិន័យ​ឱ្យ​ធ្លាក់​ពី​ការ​ប្រកួត Copa Del Rey​ដោយសារ​ធ្វើ​ខុស​លក្ខ​និ្ត​កៈ

Real Madrid អាច​ទទួល​ការ​ពិន័យ​ឱ្យ​ធ្លាក់​ចេញពី​ជុំ​៣២​ក្រុម​ចុង​ក្រោយ នៃ​ការ​ប្រកួត Copa Del Rey ក្នុង​រដូវ​កាល​២០១៥-២០១៦ ក្រោយ​ពី​ដាក់​កីឡាករ​មាន​ជាប់​បំរាម​ចូល​លេង​ក្នុង​ពេល​ជួប​ក្លិប Cadiz កាលពី​យប់​ថ្ងៃ​ទី​២​ធ្នូ​។

លោក​រ៉ា​ហ្វា​អេ​ល បេ​នី​តេស គ្រូបង្វឹក​ក្លិប Real Madrid បាន​អនុញ្ញាត​ឱ្យ​កីឡាករ​ដេ​នី​ស ឆ័​រ​រី​សេវ ចូល​លេង​ក្នុង​ជម្រើស​កីឡាករ​ទាំង​១១​រូប​ដំបូង ដោយ​យកឈ្នះ​ក្លិប Cadiz ៣-១​។ ប៉ុន្តែ​របាយការណ៍​ពី​អេ​ស្ប៉ា​ញ​ផ្សាយ​ថា កីឡាករ​អាយុ​២៤​ឆ្នាំ​រូប​នេះ អាច​ត្រូវ​សម្រាក ព្រោះ​ទទួល​កាត​លឿង​ចំនួន​៣​ក្នុង​ការ​ប្រកួត​ជុំ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួប​ក្លិប Barcelona កាលពី​រដូវ​កាល​មុន ដោយ​បន្ត​មក​រដូវ​កាល​នេះ ៕