តារា​ប្រេ​ស៊ី​ល​ដោះ​អាវ​បង្ហាញ​សុដន់​ក្រោយ​ពេល​ក្លិប​Botafogoរំកិល​ឡើង​ទៅ​លេង​ក្នុង​លី​ក​កំពូល

នាង​ម៉ៃ​តេ ប្រូ​អេ​ន​កា តារា​សម្ដែង​វ័យ​ចំណាស់​ជនជាតិ​ប្រេ​ស៊ី​ល បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន​ជា​មនុស្ស «​ហ៊ានស៊ី ហ៊ាន​សង​» ដោយ​ដោះ​អាវ​បង្ហាញ​សុដន់​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ ក្រោយ​ពី​ធ្លាប់​សន្យា​ថា នឹង​ធ្វើ​បែប​នេះ​ប្រសិនបើ​ក្លិប​បាល់ទាត់ Botafogo សំណព្វចិត្ត​របស់​ខ្លួន​បាន​រំកិល​ឡើង​ទៅ​លី​ក​កំពូល​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។

នាង​ប្រូ​អេ​ន​កា តារា​សម្ដែង​អាយុ​៥៧​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​បុរស​ជា​ច្រើន​រូប​ឈរ​ភាំង​ពេល​ឃើញ​នាង​ដោះ​អាវ​បង្ហាញ​សុដន់ រួម​ទាំង​រេ​រាំ​គួរ​ឱ្យ​គយគន់ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ពិធីករ​បាន​ឈរ​បាំង​មិន​ឱ្យ​ទស្សនិកជន​មើលឃើញ​សុដន់​របស់​នាង​តាម​កញ្ចក់​ទូរទស្សន៍​ទេ ៕