វិធី​ធ្វើ “​ទឹក​ផ្លែឈើ​ត្រាំ​” ដែល​ឆ្ងាញ់ ហើយ​មាន​សុខភាព​ល្អ​

វិធី​ធ្វើ “​ទឹក​ផ្លែឈើ​ត្រាំ​” ដែល​ឆ្ងាញ់ ហើយ​មាន​សុខភាព​ល្អ​

​ជា​ការពិត​ណាស់ វា​មាន​សារៈសំខាន់​បំផុត ក្នុងការ​ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ប៉ុន្តែ ភាគច្រើន ពលរដ្ឋ​ខ្មែរ ផឹកទឹក តែ​នៅពេល​ពួកគេ​ស្រេក​ប៉ុណ្ណោះ ដូច្នេះ វា​ពិតជា​មិនល្អ ចំពោះ​រាងកាយ​យើង​ឡើយ​។ ម្យ៉ាងវិញទៀត​គឺថា ចំពោះ​ការ​ទទួលទាន​ភេសជ្ជៈ គឺ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ុង ឬ​ទឹក​ប៉ូវ​កម្លាំង​ជា​ដើម​។​
​ទឹក​ផ្លែឈើ​ត្រាំ អាច​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ ងាយស្រួល​ធ្វើ​ដោយ​ខ្លួនឯង និង​ផ្តល់​នូវ​សុខភាព​ល្អ​ទៀតផង​។ ភេសជ្ជៈ​ប្រភេទ​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន ប្រហែលជា​មិន​បានដឹង ឬ​ធ្លាប់​លឺ​នោះទេ ប៉ុន្តែ អ្នក​អាច​សាកល្បង​បាន​។ ភេសជ្ជៈ​ប្រភេទ​នេះ ក៏​អាច​ជួយ​បញ្ចុះ​ទម្ងន់ បញ្ចេញ​ជាតិពុល ការពារ​ជំងឺ​រលាក​កោសិកា ហ​យ​មាន​តម្លៃ​ថោក​ទៀត​ផង​។​

​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ ៨ កែវ​ក្នុង​មួយថ្ងៃ (២ លីត្រ​) នឹង​ធ្វើឲ្យ​អ្នក​ស្រស់ថ្លា ហើយ​មាន​អារម្មណ៍​ថា​ស្រួល​ក្នុង​រាងកាយ​។ ពីដំបូង វា​ប្រហែលជា​ពិបាក​ផឹក​បន្តិច ប៉ុន្តែ ពេល​អ្ន​ស៊ាំ​នឹង​វា អ្នក​ប្រហែលជា​មិន​ចង់​ញ៉ាំ ភេសជ្ជៈ​ផ្សេងទៀត​នោះទេ​។ ការ​ផឹកទឹក ជា​រឿង​ល្អ​បំផុត សម្រាប់​សុខភាព​ស្បែក​។​

​រី​ឯ​វិធី​ធ្វើ​វិញ គឺ​ងាយ​បំផុត ដោយ​គ្រាន់តែ​អ្នក​យក​ផ្លែឈើ​ទាំងនោះ មក​ត្រាំ​ចូល​គ្នា​នៅក្នុង​ក្រឡ​មួយ​ប៉ុណ្ណោះ​។ អ្នក​អាច​ដាក់​ផ្លែឈើ ឬ​ស​ឈើ ឬ​ជី ដែល​អ្នក​ចូលចិត្ត ប៉ុន្តែ ថ្ងៃនេះ យើង​សូម​ណែនាំ​នូវ​គ្រឿងផ្សំ ៣ ដូចជា ផ្លែ​ស្ត្របឺ​រី ផ្លែ​ក្រូច និង​ស្លឹក​ជី​អង្កាម​។​

​ពេល​ត្រាំ​រួច អ្នក​អាច​យកទៅ​ដាក់​ក្នុង​ទូរ​ទឹកកក រួច​ផឹក​នៅ​ថ្ងៃ​បន្ទាប់​។ បើ​ចង់​សាក អ្នក​អាច​ក្រឡុក​វា​ញ៉ាំ​បាន ធានា​ថា​ឆ្ងាញ់​មាត់​តែម្តង​។​

​គ្រឿងផ្សំ​
១. ក្រូច ១ ផ្លែ​
២. ស្ត្របឺ​រី ១០ ផ្លែ​
៣. ស្លឹក​ជី​អង្កា​ម ១៥ សន្លឹក​
៤. ទឹក ៨ កែវ​។​

​វិធី​ធ្វើ​
​ដាក់​គ្រឿងផ្សំ​ខាងលើ ចូលទៅ​ក្នុង​ក្រឡ​មួយ រួច​យក​ទៅ​ក្លាស​សេ​មួយ​យប់ ទើប​ញ៉ាំ​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។