វិធី ១២ យ៉ាង ដើម្បី​បានកូន​ប្រុស​ស្រី​តាម​បំណង​

Sanofi

​រឿង​ចង់បាន​កូនប្រុស​ស្រី​តាម​បំណង​នោះ​មាន​តាំងពី​សម័យបុរាណ​មកម្ល៉េះ ប្តី​-​ប្រពន្ធ​ខ្លះ​ចង់បាន​កូនប្រុស តែ​កើតមក សុទ្ធតែ​ស្រីៗ​រហូតដល់ ១២ នាក់ នៅតែ​មិនបាន​កូនប្រុស​ទៀត ។ ចំណែកឯ​ប្តី​-​ប្រពន្ធ​ខ្លះ​មាន​សុទ្ធតែ​កូនប្រុស ចង់បាន​កូនស្រី ខំ​តាម ទីបំផុត​បានកូន​ស្រី​ពៅ​គេ​ក៏មាន ។ ច្បាស់​ណាស់​ថា គូ​ស្វាមីភរិយា​ដែល​សង្ឃឹមថានឹង​បានកូន​ប្រុស ឬ ស្រី លុះដល់​កូន កើតមក​មិន​ត្រូវចំ​ភេទ​ដែល​ចង់បាន​ក៏មាន​អារម្មណ៍​ខកបំណង​ខ្លាំង​ណាស់ដែរ ។

ជាពិសេស​នៅ​សម័យ​ដែល​មិនមាន​អេកូ​ឆ្លុះ​មើល​ភេទ ស្ត្រី​ជា​ម្តាយ​ដែល​ចង់បាន​ភេទ​កូន​តាម​បំណង​តែងតែ​ស្វែងរក​គ្រូ​មើល មើល​ផ្ចិត មើល​លក្ខណៈ​ពោះ មើលរូប​រាង មុខមាត់ សម្បុរស្បែក ព្យាករ​មើល​តាមរយៈ​ស្លឹកឈើ តាមរយៈ​ជោគ​រាសី តាមរយៈ​ថ្ងៃខែ​ឆ្នាំ​កំណើត ។​ល​។ ដើម្បី​ឱ្យបាន ដឹង​ភេទ​កូន ។ សម័យនេះ​យើង​បានដឹង​ភេទ​របស់​កូន​មុន​សម្រាល​ក៏​នៅតែ​ឃើញ​មាន​បុរស​ជា​ឪពុក​មិនតិច​ទេ​បានដាក់​សម្ពាធមក លើ​ប្រពន្ធ​ខ្លួនឯង ស្ត្រី​ជា​ម្តាយ​នៅ​មិនទាន់​សម្រាល​ក៏​កំណត់​ឱ្យបាន​ភេទ​ដែល​ខ្លួន​ចង់បាន​នៅពេល​មានកូន​លើក​ក្រោយ​ក៏មានដែរ ។​

​ការពិត​តាម​ធម្មជាតិ​ចំនួន​កូនប្រុស​មាន​ច្រើនជាង​កូនស្រី​ប្រមាណ ១០២ / ១០០ ហើយក៏​មិនមាន​វិធី​ជ្រើសរើស​ភេទ កូន​តាម​ធម្មជាតិ​ដែល​បាន​ទទួលផល​មួយរយ​ភាគរយ​ដែរ ។ ទោះជា​យ៉ាងណាក៏ដោយ​ក៏មាន​វិធី​ជ្រើសរើស​ភេទ​កូន​តាម​ធម្មជាតិ​ដែល​បង្កើន​ឱកាស​ឱ្យបាន​កូនប្រុស​ស្រី​តាម បំណង​ដូចខាងក្រោម ៖

១-​ជាតិ​អាស៊ីដ​-​ជាតិ​ក្បុង​របស់​ទ្វារមាស
​ជាតិ​អាស៊ីដ​-​ជាតិ​ក្បុង អាច​ជ្រើសរើស​កូនប្រុស​-​ស្រី​តាម​បំណង​បាន ដោយ​ទឹកអសុចិ​ដែល​គេ​ហៅថា​ស្ពែ​ម Y បង្ក ឱ្យបាន​ភេទ​ប្រុស​ចូលចិត្ត​ជាតិ​ក្បុង ។ ចំណែកឯ​ស្ពែ​ម X បង្ក​ឱ្យបាន​ភេទ​ស្រី​ចូលចិត្ត​ជាតិ​អាស៊ីដ ។​
​ដូច្នេះ​ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​សុល​លាង​ដោយ​ទឹកខ្មេះ​មុន​រួមភេទ​នោះ​ឱកាស​បានទទួល​កូនស្រី​មាន​ខ្ពស់ (​វិធី​ធ្វើ ៖ យក ទឹកខ្មេះ​សម្រាប់ធ្វើ​អាហារ​មក​លាយ​ទឹក​ពាក់កណ្តាល​ស្មើគ្នា រួច​យកមក​សុល​លាង​ខាងក្នុង ។ ប្រសិនបើ​សុល​លាង​ដោយ​ទឹក ក្បុង​មុន​រួមភេទ​ដោយ​ប្រើ​សូ​ដ្យូ​ម​ប៊ី​កា​រ៍​បូ​ណាត​(Sodium Bicarbonate)(​ម្សៅ​ជួយ​ឱ្យ​នំ​បុ័ង​ឡើង​)​ចំនួន ១ ស្លាបព្រា​កាហ្វេ លាយ​ទឹក ១ កែវ នឹង​មានឱកាស​បានទទួល​កូនប្រុស​ច្រើនជាង​កូនស្រី ។​

២-​ចំណីអាហារ​
​អាហារ​ដែល​បង្កើន​ជាតិ​អាស៊ីដ​ឱ្យ​ទ្វារមាស ដូចជា បន្លែ ផ្លែឈើ អាហារ​ជាតិ​សាប ទឹកដោះគោ នំ​បុ័ង កាល់ស្យូម នឹង​ជួយ​បង្កើន​ឱកាស​បានកូន​ស្រី ។ ចំណែកឯ​អាហារ​រសជាតិ​ខ្លាំង រសជាតិ​ប្រៃ សណ្តែក សាច់សត្វ របស់​ផ្អាប់ អាហារ​សមុទ្រ នឹង​ជួយ​បង្កើន​ឱកាស​បានកូន​ប្រុស ។​

៣-​ការ​ដល់​ចំណុចកំពូល​
​ប្រសិនបើ​ស្ត្រី​ដល់​ចំណុចកំពូល​នៅពេល​រួមភេទ​នឹង​បញ្ចេញ​ជាតិ​រំអិល​ដែលមាន​ជាតិ​ក្បុង​ចេញមក ជាហេតុ​ធ្វើឱ្យមាន ឱកាស​បានកូន​ប្រុស​ខ្ពស់ជាង​កូនស្រី ។ ដូច្នេះ​ប្រសិនបើ​គូ​ស្វាមី​-​ភរិយា​ប្រាថ្នា​ចង់បាន​កូនស្រី​គឺ​ធ្វើយ៉ាងណា​ខាង​ស្រី​មិនត្រូវ​ដល់ ចំណុចកំពូល​មុន​ស្វាមី​បញ្ចេញ​ទឹកកាម​ក​ឡើយ ។​

៤-​ស្ថានភាព​អាកាសធាតុ​
​ដោយហេតុថា​ស្ពែ​ម Y រត់លឿន រហ័សរហួន និង ឆាប់​ស្លាប់ ផ្ទុយគ្នា​ទៅនឹង​ស្ពែ​ម X ដែល​តតេះតតះ​រត់​យឺត និង ក្រ​ស្លាប់ ។ ដូច្នេះ​ប្រសិនបើ​គូ​ស្វាមីភរិយា​រួមភេទ​នៅ​កន្លែង​ដែលមាន​អាកាសធាតុ​ក្តៅ​ច្រើនតែ​បានកូន​ប្រុស ។ ប៉ុន្តែ​ប្រសិនបើ រួមភេទ​នៅ​កន្លែង​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ច្រើនតែ​បានកូន​ស្រី ព្រោះ​ស្ពែ​ម Y មិនអាច​ទ្រាំ​នឹង​ត្រជាក់​បាន ។​

៥-​សុខភាព​ឪពុកម្តាយ
​ប្រសិនបើ​សុខភាព​ឪពុកម្តាយ​កើត​ជំងឺ​រ៉ាំរ៉ៃ ផឹកស្រា ជក់បារី ដើរលេង​យប់​ជាប្រចាំ ស្ត្រី​ជា​ម្តាយ​បានទទួល​ផ្សែង​បារី មាន​ធ្លាក់ស​ច្រើន នោះ​នឹង​មានឱកាស​បានកូន​ស្រី​ច្រើនជាង​កូនប្រុស ព្រោះ​ស្ពែ​ម X ក្រ​ស្លាប់​ជាង​ស្ពែ​ម Y ។​

៦-​រួមភេទ​ថ្ងៃ​ស៊ុត​ធ្លាក់
​ក្នុងករណី​ដែលមាន​វដ្ត​រដូវ មួយ​វដ្ត ២៨ ថ្ងៃ ប្រសិនបើ​រួមភេទ​ចំ​ថ្ងៃ​ដែល​ស៊ុត​ធ្លាក់ ដែល​ច្រើនតែ​ជា​ថ្ងៃទី ១៤ នៃ​វដ្ត រដូវ គឺ​ច្រើនតែ​បានកូន​ប្រុស ។ ចំណែកឯ​ការរួម​ភេទ​ជា​ទៀងទាត់ ដូចជា​រួមភេទ​មួយថ្ងៃ​ខាន​ពីរ​ថ្ងៃ​ពេញ​មួយខែ ផ្អាក​រួមភេទ​មុន​ស៊ុត​ធ្លាក់ ២-៣ ថ្ងៃ នោះ​ឱកាស​បានកូន​ស្រី​ច្រើនជាង​កូនប្រុស ។​

៧-​ទ្វារមាស​ជ្រៅ និង អវយវ​ភេទ​ប្រុស​ខ្លី​
​ឱកាស​បាន​កូនស្រី​ច្រើនជាង​កូនប្រុស ព្រោះ​ចម្ងាយ​ផ្លូវ​ឆ្ងាយ ស្ពែ​ម Y មិនអាច​ស៊ូ​នឹង​ស្ពែ​ម X ការ​បង្រួញ​ចម្ងាយ​ផ្លូវ​ធ្វើ ដំណើរ​របស់​មេជី​វិត ដូចជា​ស៊ក​លិង្គ​ចូល​ឱ្យ​កប់​ជ្រៅ​ទើប​មានឱកាស​បានកូន​ប្រុស​ច្រើនជាង​កូនស្រី ។​

៨-​ក្បាច់​ក្នុងការ​រួមភេទ
​ជា​រឿង​មួយ​ដែល​អាច​កំណត់​ភេទ​តាម​ធម្មជាតិ​បាន គេ​មានជំនឿថា ក្បាច់​ប្រុស​នៅលើ​ស្រី​នៅក្រោម​(​មី​ស្សិន​ណា​រី​) ជា​ក្បាច់​ដែល​ស៊ក​ចូល​បាន​មិនសូវ​ជ្រៅ​ច្រើនតែ​បានកូន​ស្រី ។ ក្បាច់​ផ្សេងៗ​ដែលមាន​លក្ខណៈត្រឡប់​ត្រឡិន ដូចជា ស៊ក​ចូល​ទ្វារមាស​ពីក្រោយ (Rear Entry) ក្បាច់​ជិះសេះ​លែងដៃ​(​ប្រុស​នៅ​ខាងក្រោម​ស្រី​)​ឬ ក្បាច់​ច្រើន​ទៀត​ដែល​ធ្វើឱ្យ​ស៊ក លិង្គ​ចូល​បាន​ជ្រៅ ទឹកអសុចិ​រត់​ត្រង់​ចូល​មាត់ស្បូន ច្រើនតែ​បានកូន​ប្រុស ។​

៩-​បុគ្គលិកលក្ខណៈ​
​ខាង​ប្រុស​ដែល​តានតឹង​ក្នុង​អារម្មណ៍ មិន​ហាត់ប្រាណ ឬ ចូលដេក​យប់ៗ​ជ្រៅ ច្រើនតែ​កូនស្រី ។ ចំណែក​ឯខាង​ស្រី មាន​បុគ្គលិកលក្ខណៈ​ជា​ស្ត្រី​ខ្លាំង មិន​សុខចិត្ត​ចុះចាញ់ ចូលចិត្ត​យកឈ្នះ​គេ មានឱកាស​បានកូន​ប្រុស​ច្រើនជាង​កូនស្រី ។​

១០-​សីតុណ្ហភាព​របស់​អណ្ឌៈ​(​ពងស្វាស​)
​ខាង​ប្រុស​ដែល​ចូលចិត្ត​ងូតទឹក​ក្តៅ ចូលចិត្ត​ស្លៀកខោ​ទ្រនាប់​ចង្អៀតៗ សីតុណ្ហភាព​អណ្ឌៈ​ខ្ពស់ ឱកាស​បានកូន​ស្រី ច្រើនជាង​កូនប្រុស ព្រោះ​ស្ពែ​ម Y ងាយ​ស្លាប់​ជាង​ស្ពែ​ម X ។​

១១-​ការ​ថ្លោះធ្លោយ​ក្នុងការ​ពន្យារកំណើត​
​ដូចជា​ភ្លេច​លេបថ្នាំ​ពន្យារកំណើត មាន​ផ្ទៃពោះ​ខណៈ​ដាក់​កង ចង​ស្បូន​ហើយ​របូត​ស្រោមអនាម័យ​រហែក ឬ ធ្លាយ ច្រើនតែ​បានកូន​ស្រី ។​

១២-​អ្នក​ដែលមាន​ផ្លូវចិត្ត​ស្ងប់​
​មាន​សមាធិ ចូលចិត្ត​ញ៉ាំ​បន្លែ ផ្លែឈើ និង តម​សាច់សត្វ ច្រើនតែ​បានកូន​ស្រី ៕​ឆាន់ ចំ​រ៉ា​

Related