បទ​ថ្មី​របស់ Taetiseo ជាប់​លេខ​មួយ​គ្រប់​តារាង​ចម្រៀង​ទាំង​អស់​​

បទ​ថ្មី​របស់ Taetiseo ជាប់​លេខ​មួយ​គ្រប់​តារាង​ចម្រៀង​ទាំង​អស់​​

Taetiseo ក្រុម​ចម្រៀង​សមាជិក​បី​រូប​​របស់ SM Entertainment កំពុង​តែ​នាំ​មុខ​នៅ​លើ​តារា​ង​បទ​ចម្រៀង​ទាំង ៨ របស់​កូរ៉េ​ខាង​ត្បូង។

 

កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ​ម្សិល​មិញ​នេះ Taetiseo ក្រុម​តូច​របស់​ក្រុម​ចម្រៀង​ស្រី​​កូរ៉េ​ខាង​ត្បូង Girls’ Generation បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​សម្រាប់​រដូវ​រងា​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា “Dear Santa”។ មុន​ពេល​បទ​នេះ​ចេញ​ជា​ផ្លូវ​ការ​​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​រង់​ចាំ​ការ​ត្រលប់​មក​វិញ​របស់​តារា​ចម្រៀង​ស្រី​ទាំង​បី​នេះ​យ៉ាង​អន្ទះសា​ ដោយ​សារ​តែ​អាល់ប៊ុម​មុន​ៗ​របស់​ក្រុម​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង។ ដូច​អ្វី​ដែល​ទស្សនិកជន​រំពឹង​ទុក​មែន “Dear Santa” ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​។

 

បទ​ថ្មី​របស់ Taetiseo ជាប់​លេខ​មួយ​គ្រប់​តារាង​ចម្រៀង​ទាំង​អស់​​

 

តារាង​បទចម្រៀង​​​ធំ​ជាង​គេ​ទាំង ៨ របស់​កូរ៉េ​រួម​មាន Melon, Naver Music, Genie, Bugs, Olleh Music, Mnet, Soribada និង Monkey3 គឺ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បទ “Dear Santa” ទាំង​អស់​នៅ​ពេល​នេះ។ ព័ត៌មាន​ល្អ​មួយ​​​ទៀត​នោះ​គឺ Taetiseo នឹង​សម្ដែង​បទ “Winter Song” និង “Merrry Christmas” បន្ថែម​ពី​បទ “Dear Santa” ទៀត​នៅ​ក្នុង​កម្មវិធី Music Core និង Inkigayo នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ៕

 

 

ចុចអាន៖មើល​តារា​កូរ៉េ​បង្អួត​សម្រស់​គ្នា​លើ​កម្រាល​ព្រំ​ក្រហម MAMA

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop