Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

Taeyeon សមាជិក​ក្រុម Girls’ Generation ត្រូវ​បាន​​អ្នក​គាំទ្រ​ម្នាក់​ចោទ​ថា​ការ​តុបតែង​ខ្លួន​ និង​សំលៀកបំពាក់​របស់​នាង​គឺ​ចំលង​តាម​ស្ទីល​តារា​ចម្រៀង​កាណាដា Avril Lavigne។

 

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

 

កាល​ពី​ថ្ងៃ​ទី​១​ ខែធ្នូ​ អ្នក​គាំទ្រ​ម្នាក់​នោះ​បាន​បង្ហោះ​រូប​​ប្រៀបធៀប​​ស្ទីល​លេង​ខ្លួន​របស់​តារា​ស្រី​ទាំង​ពីរ​​និង​បាន​សរសេរ​ថា៖​”តើ​ការ​តុបតែង​លែង​ខ្លួន​របស់​ Taeyeon មិន​ដូច​ Avril Lavigne ពេក​ឬ? វា​ពិត​ជា​ពិត​ជា​ស្រដៀង​គ្នា​ខ្លាំង​ណាស់”។

 

យ៉ាងណាក្ដី បន្ទាប់​ពី​ឃើញ​រូប​ប្រៀបធៀប​នេះ អ្នក​គាំទ្រ​ផ្សេង​ទៀត​​គិត​ថា​តារា​ស្រី​កូរ៉េ​វ័យ​២៦​ឆ្នាំ​មិន​បាន​ចំលង​ស្ទីល​តារា​កាណាដា Avril Lavign ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួក​ទាំង​នោះ​បែរ​ជា​ចំអក​ទៅ​អ្នកគាំទ្រ​ដែល​ចោទ​ Taeyeon ថា​ជា​មនុស្ស​ដែល​ព្យាយាម​​​បង្ក​បញ្ហា​ទៅ​វិញ។

 

ថ្មី​ៗ​នេះ Taeyeon ទើប​តែ​ឈ្នះ​ពាន Best Female Artist នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំ​ផ្នែក​តន្ត្រី​​​របស់​កូរ៉េខាងត្បូង Mnet Asian Music Awards 2015 ដែល​រៀបចំ​នៅ​ហុងកុង៕

 

មើល​រូប​តារា​ទាំង​ពីរ​ខាង​ក្រោម​ ប្រិយមិត្ត​គិត​ថា Taeyeon ចំលង​ស្ទីល​គេ​ពិត​មែន​ឫ​យ៉ាង​ណា?

 

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

 

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

 

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

 

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

 

Taeyeon ត្រូវ​គេ​បាញ់​​ថា​លួច​ចំលង​​ស្ទីលធ្វើ​​ខ្លួន​តាម​ Avril Lavigne

 

ចុចអាន៖ Jessica និយាយ​ពី​សេរីភាព​ក្រោយ​ចេញ​ពី SM

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo