មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៦ បើកសម្ពោធ​នៅ​ល្ងាច​នេះ​

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៦(CIFF) នឹងត្រូវ​បើកសម្ពោធ​នៅ​ល្ងាច​ថ្ងៃទី​៤​ខែធ្នូ​នេះ នៅ​មហោស្រព​ចតុមុខ​។ CIFF មាន​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៥ ។

​ក្នុង​រយៈពេល​៧​ថ្ងៃនេះ​ខ្សែភាពយន្ត​ចំនួន​១៣០​ចំណងជើង មកពី​៣៤​ប្រទេស ត្រូវបាន​ជ្រើសរើស​យក​មក​ប​ញ្ជាំ​ង​ជូន​ទស្សនិកជន​ទស្សនា នៅតាម​បណ្តា​រោងភាពយន្ត និង​ទីតាំង​៨​កន្លែង​ផ្សេងគ្នា គឺ​នៅ​រោងភាពយន្ត​Major Cineplex រោងភាពយន្ត​Legend ទាំង​៣​សាខា រោងភាពយន្ត Platinum Cineplex ផ្សារ​សូ​រី​យា មជ្ឈមណ្ឌល​បុ​ផ្ផា​ណា វិទ្យាស្ថាន​បារាំង សាលសន្និសីទ​ចតុមុខ និង​នៅ​ហាលវាល​កោះ​ពេជ្រ​។ ខ្សែភាពយន្ត​ទាំងនោះ ជា​ប្រភេទ​ខ្សែភាពយន្ត​ដែល​ទទួលបាន​ពាន់រង្វាន់​អាស៊ី​ចំនួន​៧​រឿង ភាពយន្ត​ដែលខ្មែរ​ទទួលបាន​រង្វាន់​មហោស្រព​ភាពយន្ត​កម្ពុជា​លើក​ទី​៤ ​ឆ្នាំ​២០១៥ ភាពយន្ត​ឯកសារ និង​ភាពយន្ត​ខ្នាត​ខ្លី ព្រមទាំង​ភាពយន្ត​គំនូរ​ចីវ​ច​ល​សម្រាប់​មនុស្សធំ និងកុមារ​ផងដែរ​។​

​​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៦ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គាំទ្រ​ដោយ​អង្គការ​យូណេស្កូ និង​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​(CFC) និង​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា​។​

​សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នៅ​ឆ្នាំនេះ នឹង​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ចំនួន ១​ដុល្លារ សម្រាប់​សំបុត្រ​១​សន្លឹក និង​តម្លៃ ៥​ដុល្លារ​សម្រាប់​ការទិញ​ជា​កញ្ចប់​ដែល​ចំនួន​១០​សន្លឹក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​