លោក កឹម សុខា គ្រោង​យក​បញ្ហា​របស់​សហជីព​ទៅ​ជជែក​ជាមួយ​CPP

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា  គ្រោង​នឹង​យក​បញ្ហា​ដែលជា​ក្តីកង្វល់​របស់​សហជីព ពាក់ព័ន្ធ​និង​សេចក្តីព្រាងច្បាប់​សហជីព ដើម្បី​យកទៅ​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​ពេលនេះ​លោក កឹម សុខា ដែល​កំពុង​ជួប​ជាមួយ​មេដឹកនាំ​សហជីព​នៅ​ស្នាក់ការ​គណបក្ស​របស់​ខ្លួន​នោះ ចង់​ឲ្យ​មាន​ជំនួប​រវាង​ក្រុម​មេដឹកនាំ​តំណាង​មតិ​ភាគតិច និង​ក្រុម​តំណាង​មតិ​ភាគច្រើន​នៅពេល​ឆាប់ៗ​ខាងមុខ​។ លោក កឹម សុខា អះអាងថា គោលដៅ​ដែល​លោក ជួប​ជាមួយ​មេដឹកនាំ​សហជីព​នៅថ្ងៃនេះ ដើម្បី​ប្រមូល​នូវ​ក្តីកង្វល់​របស់​សហជីព ដាក់​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន ក្នុង​គោលបំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​អំពី​សេចក្តីព្រាងច្បាប់​នេះ​ឡើងវិញ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​