ប្រព័ន្ធផ្សព្វផ្សាយរួម ចំណែកយ៉ាងសំខាន់ ពង្រឹងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាទទួលស្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា  និងជាប្រធានស្តីទីគណៈកម្មកាទី១០ ព្រឹទ្ធសភាបានថ្លែងក្នុងសិក្ខាសាលា ស្តីពីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការសភា ប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥ថា ការជួបគ្នានាពេលនេះ ដើម្បីប្រមូល គំនិត បញ្ញាញាណ និងចែករំលែកចំណេះដឹង ព្រមទំាងបទពិសោធន៍ ល្អៗ ក្នុងការប្រាស្រ័យឆ្លើយឆ្លង និងទំនាក់ទំនងរវាងសមាជិករដ្ឋសភា និងអ្នកសារព័ត៌មានឲ្យកាន់តែជិតស្និទ្ធ។

ចំណែកលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាមានប្រសាសន៍ថា សិក្ខាសាលាគឺជាកញ្ចក់ឆ្លុះបញ្ចំាងឲ្យមើលឃើញថែមទៀតអំពីសេចក្តីត្រូវការ របស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នសាធារណៈ ដើម្បីឆ្លើយតបនឹងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋទូទំាងប្រទេស ។  ព្រមជាមួយគ្នានេះក៏ជាការផ្តល់ឱកាសជូន សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងស្ថាប័ន និងអង្គភាពព័តមាន បានជួបពិភាក្សា ផ្លាប់ប្តូរយោបល់  សិក្សាស្វែងយល់អំពីស្ថានភាពជាក់ស្តែងបញ្ហាប្រឈមនានា និងរិះរកដំណោះ ស្រាយ  ដើម្បីកាត់បន្ថយនូវរបាំងព័ត៌មាន ទៅវិញទៅមករវាងព្រឹទ្ធសភា និងសាធារណៈជនតាមប្រព័ន្ធផ្សាព្វផ្សាយ។  

លោកបន្តថា ព្រឹទ្ធសភាមានភារកិច្ចបំពេញមុខងារមុខងានីតិកម្ម   មុខងារត្រួតពិនិត្យ និងមុខងារតំណាង ។ មុខងារទំាងបីនេះ ព្រឹទ្ធសភាបានខិតខំ ឲ្យប្រសើរឡើង នូវការប្រាស្រ័យទាក់ទងឆ្លើយឆ្លងនិងទំនាក់ទំនងសាធារណៈដើម្បីផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីដំណើរការប្រព្រឹត្តិទៅ និងសកម្មភាពនានា របស់ព្រឹទ្ធសភា ជូនសាធារណៈជនឲ្យបានគ្រប់គ្រាន់ និងទាន់វេលា ។

សូមបញ្ជាក់ថា ក្រុមអ្នកសារព័តមាន តែងតែលើកឡើងថាស្ថាប័នព្រឹទ្ធសភាមានភាពលំបាក ក្នុងការផ្តល់ព័តមាននិងអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលយកព័ត៌មាន នាពេលកន្លងមក៕

ប្រព័ន្ធផ្សព្វផ្សាយរួម ចំណែកយ៉ាងសំខាន់ ពង្រឹងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយរួម ចំណែកយ៉ាងសំខាន់ ពង្រឹងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយរួម ចំណែកយ៉ាងសំខាន់ ពង្រឹងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា