ហ្វេសប៊ុកសម្តេច តេជោ បង្ហាញពី សកម្មភាពសម្តេច អញ្ជើញចូលផ្ទះ ប្រជាពលរដ្ឋ បើកទូរទស្សន៍ទស្សនា

ភ្នំពេញ ៖ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយបានបង្ហាញ ពីសកម្មភាព របស់សម្តេច អញ្ជើញបើក ទូរទស្សន៍របស់ ប្រជាពលរដ្ឋទស្សនា។

ក្នុងឱកាសអញ្ជើញ ចុះសួរសុខទុកប្រជាពលរដ្ឋ នៅទីរួមខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ សម្តេចបានឆ្លៀត ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដោយបានបើកទូរទស្សន៍ ចុចរកប៉ុស្តិ៍នានា ដើម្បីទស្សនា។

 ព្រមជាមួយគ្នានេះ សម្តេចបានចាត់ទុកប្រជាពលរដ្ឋ ជាបងប្អូនក្រុមគ្រួសារតែមួយនិងរួមសុខ រួមទុក្ខជាមួយប្រជាជនខ្មែរ គ្រប់កាលៈទេសៈ ដោយមិនប្រកែប្រកាន់។

ក្នុងហ្វេសប៊ុកសម្តេចបានលើកឡើងទៀតថា សម្តេច តែងតែផ្សារភ្ជាប់ជីវិត រស់នៅប្រចាំថ្ងៃជា មួយប្រជាកសិករ ហើយតែងតែឆ្លៀតចូលលេងសួរសុខទុក្ខប្រជាពលពលរដ្ឋ និង ចាត់ទុកពល រដ្ឋជាបងប្អូនក្រុមគ្រួសារតែមួយ ហើយតែងតែយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់យ៉ាង ដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ នៅក្នុងប្រទេសដែលមានសុខសន្តិភាព ពេញលេញ៕

ហ្វេសប៊ុកសម្តេច តេជោ បង្ហាញពី សកម្មភាពសម្តេច អញ្ជើញចូលផ្ទះ ប្រជាពលរដ្ឋ បើកទូរទស្សន៍ទស្សនា

ហ្វេសប៊ុកសម្តេច តេជោ បង្ហាញពី សកម្មភាពសម្តេច អញ្ជើញចូលផ្ទះ ប្រជាពលរដ្ឋ បើកទូរទស្សន៍ទស្សនា