កម្លាំងនគរបាល ស្រុកស្អាង ចាប់បុរសម្នាក់ តាមដីកាតុលាការ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ

កណ្តាល ៖ កម្លាំងនគរបាលស្រុកស្អាង បានចាប់ខ្លួនបុរសម្នាក់ នៅចំណុចភូមិព្រែក តាជរ័ ឃុំស្វាយប្រទាល កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ តាមដីការបស់សាលាដំបូងខេត្ត កណ្តាល ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្លន់ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

អធិការនគរបាលស្រុកស្អាង លោកសេង សុជាតិ  បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះធឿន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ ជនជតិខ្មែរ មុខរបរ មិនពិតបច្ចុប្បន្នស្នាក់នៅ ភូមិលេខ៣ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទត្រូវបានលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល ចេញដីកាលេខ ៦៩០ដកបច.១៥ ចុះថ្ងៃទី ០៩ខែកញ្ញា ឆ្នាំ២០១៥ ពីបទ បំផ្លិចបំផ្លាញទ្រពសម្បត្តិនិងប្លន់ប្រព្រឹត្តនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៥។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលស្រុកស្អាង កសាងសំណុំរឿងបញ្ជូន មកកាន់ សាលាដំបូងខេត្តចាត់ការបន្ត ៕

កម្លាំងនគរបាល ស្រុកស្អាង ចាប់បុរសម្នាក់ តាមដីកាតុលាការ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ

កម្លាំងនគរបាល ស្រុកស្អាង ចាប់បុរសម្នាក់ តាមដីកាតុលាការ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ