នគរបាល​ប៉ុស្តិ៍​ស្រះ​ចកឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​១០​កញ្ចប់​​

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោ​ង​០៥​ព្រឹក ​ថ្ងៃ​ទី​០៤ ​ធ្នូ ​២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦​C មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ក្រោយ​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច និង​យ៉ាម៉ាចំនួន​៣​គ្រាប់​។ 

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​ឃាត់ខ្លួន​មានឈ្មោះ​សែ​ម វ​ណ្ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឲ្យ​ដឹង​ថា ​យោង​តាម​បទបញ្ជា​លោក​អធិការ​នគរបាល​ខណ្ឌដូនពេញដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ក៏​ដូច​ជា​ការ​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​កំលាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​តែងតែ​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ធ្នូ​ ២០១៥​ ​​បានប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​​កំពុង​តែ​ឈរ​រ៉េ​រ៉​មុខ​ផ្ទះ​លេខ​៣៦​C លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន ​និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹក​ក​ចំនួន​១០​កញ្ចប់​តូច​ និង​យ៉ា​ម៉ា​ចំនួន​០៣​គ្រាប់ ។

ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​៕