បទសម្ភាសន៍​អំពី​សារសំខាន់​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

កម្ពុជា​នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៤ និង​ភាពយន្ត​អន្តជាតិ​កម្ពុជា លើក​ទី​៦ រយៈ​ពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ នៅ​សាល​សន្និសីទ​ចតុមុខ ក្រុង​ភ្នំពេញ។ ការ​ចាក់​បញ្ចាំង​ភាពយន្ត​ជា​លក្ខណៈ​អន្តរជាតិ​នេះ មាន​ភាពយន្ត ១២៩​រឿង មក​ពី ៣៤​ប្រទេស នៅ​ទូទាំង​ពិភពលោក។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​លើក​ឡើង​ថា គឺ​ជា​ឱកាស​​ល្អ​សម្រាប់​ផលិតករ​ខ្មែរ​អាច​រៀន​សូត្រ និង​អាច​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក។

តើ​មហោស្រព​ភាពយន្ត​អន្តរជាតិ​នេះ មាន​សារសំខាន់​យ៉ាង​ណា​សម្រាប់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា?

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​លោក សិរីមុនី និង​អ្នក​សម្របសម្រួល​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា លោក សូ ដារា ស្ដីពី​ប្រយោជន៍​នៃ​មហោស្រព​អន្តរជាតិ​​ចំពោះ​ផលិតករ​ខ្មែរ​ដូច​តទៅ៖

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​៦​នេះ នឹង​មាន​វត្តមាន អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie Pitt) ប្រធាន​គណៈកម្មការ​កិត្តិយស​មហោស្រព​ភាពយន្ត​ជាតិ​កម្ពុជា លើក​ទី​៦ ចូលរួម​ជា​ភ្ញៀវ​កិត្តិយស។ លោក​អ្នក​អាច​រក​ទិញ​សំបុត្រ​ដើម្បី​ទស្សនា​ភាពយន្ត​នោះ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា។ សំបុត្រ​មាន​តម្លៃ ២.០០០​រៀល។ កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា​ និង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។