ក្រុង​សិរីសោភ័ណ​មុន​អុំទូក ១​យប់​៖ ក្មេង​ពាល​កាប់​គ្នា របួសធ្ងន់ ២​នាក់​

បន្ទាយមានជ័យ: នៅ ១​យប់ មុន​ពី​ធី​អុំទូក​ដ៏​សប្បាយរីករាយ ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៤-៦​ធ្នូ ២០១៥​នេះ ក្មេង​ពាល​ទំនើង ១​ក្រុម បាន​ស្ទា​ក់កាប់​លើ​ក្មេង​ទំនើង​មួយក្រុម​ទៀត​ ​ដោយ​ប្រើ​ដាវ​សា​មួ​រ៉ៃ បណ្តាល​ឲ្យ​របួសធ្ងន់ ២​នាក់​។​
   
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំនុច​ខាងលិច​ក្លោងទ្វារ​វត្តភ្នំ​ជញ្ជាំង ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
 
​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​នគរបាល​ក្រុង​សិរីសោភ័ណ និង​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យ​ជា​ក្មេង​ទំនើង មាន​គ្នា ៤-៥​នាក់​ ​ប្រដាប់​ដោយ​កាំបិត​ស៊ាំ​មួ​រ៉ៃ ជិះ​ម៉ូតូ ២​គ្រឿង បានធ្វើ​សកម្មភាព​កាប់​ទៅលើ​បក្ខពួក​មួយក្រុម​ទៀត​។ នោះ​ជា​ករណី​ហឹ​ង្សា​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​
   
​សមត្ថកិច្ច អោយដឹង​បន្តថា ជនរងគ្រោះ​រងរបួស​ធ្ងន់​ចំនួន ២​នាក់ នោះ​មាន​:
១-​ឈ្មោះ​លី វិចិត្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវ​រងរបួស​ត្រង់​ក្បាល ធ្ងន់ធ្ងរ​។ ២-​ឈ្នោះ ភិន  លាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវ​ត្រង់​ក្រោម​ភ្នែក​ខាងស្តាំ របួស​ធ្ងន់ធ្ងរ​។ ជនរងគ្រោះ​ទាំងពីរ រស់នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
     
​អ្នក​សង្គ្រោះ បាន​នាំ​ជនរងគ្រោះ ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន​-​មង្គល​បូរី ។​
   
​ក្រោយពី​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។ តែ​សមត្ថកិច្ច ទាំង​កងរាជអាវុធហត្ថ ទាំង​នគរបាល អះអាងថា កំពុង​ស្រាវជ្រាវ​អង្កេត​កំណត់​មុខសញ្ញា​ហើយ​៕