អាជ្ញាធរ​ជាតិ​អប្សរា ដាក់ចេញ​នូវ​ការអប់រំ​មួយចំនួន ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​

ភ្នំពេញ: «​ក្រម​ប្រតិបត្តិ​អង្គរ​» ដែលជា​វិធានការ​ក្នុងការ​អប់រំ​ក្រមសីលធម៌​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចេះ​គោរព​និង​អោយ តម្លៃ ប្រាសាទ​របស់​ខ្មែរ ត្រូវបាន​ដាក់​ឲ្យ​អនុវត្តន៍ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅមុខ​បរិវេណ​ប្រាសាទ​អង្គរ ក្រោម​អធិបតីភាព ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ឯកអគ្គរាជទូត  រដ្ឋទូត និង ប្រជាពលរដ្ឋ សិស្ស​និស្សិត ព្រមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាច្រើន​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា «​ក្រម​ប្រតិបត្តិ​អង្គរ​» គឺជា​សេចក្តីណែនាំ​ដល់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​ឲ្យ យល់​ពី​គុណ​តម្លៃ​នៃ​តំបន់​អង្គរ គោរព​និង​ប្រកាន់​នូវ​អាកប្បកិរិយា​សមរម្យ ក្នុងអំឡុងពេល​ទស្សនា​ប្រាសាទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​អង្គរ (​ប្រាសាទ វប្បធម៌ និង​បរិស្ថាន​) និង​ទទួលបាន​នូវ​បទពិសោធន៍​ទស្សនា​ដ៏​ល្អប្រសើរ​។​

«​ក្រម​ប្រតិបត្តិ​អង្គរ​» មិនមែនជា​ច្បាប់​ដែលមាន​លក្ខណៈ​បង្ខិតបង្ខំ​នោះទេ​។ ផ្ទុយទៅវិញ «​ក្រម​ប្រតិបត្តិ​អង្គរ​» មាន​លក្ខណៈ​ជាការ​អប់រំ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដោយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ភ្ញៀវទេសចរ​យល់ និង​ជៀសវាង​នូវ​រាល់​ទង្វើ​មិនគួរ​គប្បី​ដែល​មិន​គោរព​ទៅ​ដល់ទី​សក្ការបូជា និង​វប្បធម៌​ខ្មែរ​ដូចជា​៖

.​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី .​ការ​ប៉ះ​ចម្លាក់​ឬ​ធ្វើ​ឲ្យ​ខូចខាត​ថ្ម​ប្រាសាទ .​ការរំខាន​ដល់​ភាពស្ងប់ស្ងាត់​នៃ​ទី​សក្ការបូជា .​ការចូល​ទីតាំង​ដែល​ហាមឃាត់​ឬ​ប្រឈម​នឹង​គ្រោះថ្នាក់ .​ការ​ពិសា​បារី​និង​ចោល​សំរាម​ពាសវាល​ពាសកាល .​ការ​ឲ្យ​ថវិកា​ឬ​ស្ករ​គ្រាប់​ដល់​ក្មេងៗ .​និង​ការប៉ះពាល់ ព្រះសង្ឃ​។​

​អាជ្ញាធរ​អប្សរា បាន​បញ្ជាក់ថា ខ្លួន​បាន​បង្កើត «​ក្រម​ប្រតិបត្តិ​អង្គរ​» តាំងពី​ឆ្នាំ​២០១២ តាមរយៈ​ការប្រមូល​ពត៌មាន កិច្ចសហការ  ការស្រាវជ្រាវ​ឯកសារ​អន្តរជាតិ ការអង្កេត និង​ការពិគ្រោះ​យោបល់ រវាង​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួងទេសចរណ៍ និង​អង្គការ​យូ ណេ​ស្កូ ក៏ដូចជា​តំណាង​មកពី​ឧស្សាហកម្ម​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​ព្រះសង្ឃ​ផងដែរ​។​

​អាជ្ញាធរ​អប្សរា បាន​ពន្យល់ថា «​ក្រម​ប្រតិបត្តិ​អង្គរ​» គឺជា​សេចក្តីណែនាំ​ដល់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​ឲ្យ  យល់​ពី​គុណ​តម្លៃ​នៃ​តំបន់​អង្គរ គោរព​និង​ប្រកាន់​នូវ​អាកប្បកិរិយា​សមរម្យ ក្នុងអំឡុងពេល​ទស្សនា​ប្រាសាទ ដើម្បី​រួមចំណែក​កាត់ បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​អង្គរ (​ប្រាសាទ វប្បធម៌ និង​បរិស្ថាន​) និង​ទទួលបាន​នូវ​បទពិសោធន៍​ទស្សនា​ដ៏​ល្អប្រសើរ​។​

«​ក្រម ប្រតិបត្តិ​អង្គរ​» មិនមែនជា​ច្បាប់​ដែលមាន​លក្ខណៈ​បង្ខិតបង្ខំ​នោះទេ​។ ផ្ទុយទៅវិញ «​ក្រម​ប្រតិបត្តិ​អង្គរ​» មាន​លក្ខណៈ​ជាការ​អប់រំ ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដោយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ភ្ញៀវទេសចរ​យល់ និង​ជៀសវាង​នូវ​រាល់​ទង្វើ​មិនគួរ​គប្បី ដែល​មិន គោរព​ទៅដល់​ទី​សក្ការបូជា និង​វប្បធម៌​ខ្មែរ​មានដូចជា​៖ ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ការ​ប៉ះ​ចម្លាក់​ឬ​ធ្វើ​ឲ្យ​ខូចខាត​ថ្ម​ប្រាសាទ ការរំខាន ដល់​ភាពស្ងប់ស្ងាត់​នៃ​ទី​សក្ការបូជា ការចូល​ទីតាំង​ដែល​ហាមឃាត់ ឬ​ប្រឈម​នឹង​គ្រោះថ្នាក់ ការ​ពិសា​បារី​និង​ចោល​សំរាម​ពាស វាល​ពាសកាល ការ​ឲ្យ​ថវិកា​ឬ​ស្ករ​គ្រាប់​ដល់​ក្មេងៗ និង​ការប៉ះពាល់ ព្រះសង្ឃ​។​

​អាជ្ញាធរ​អប្សរា ក៏បាន​រំលឹក​ផងដែរ​ថា នៅក្នុង​សម័យប្រជុំ​បច្ចេកទេស ICC Angkor លើក​ទី​២៤ នា​ខែមិថុនា ឆ្នាំ​២០១៥ កន្លង  ទៅនេះ អ្នកជំនាញ​អាដហុក បាន​គាំទ្រ​និង​ធ្វើ​ការកើត​ស​សើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​សិក្សា​និង​រៀបចំ​ឲ្យ​មាន «​ក្រម ប្រតិបត្តិ​អង្គរ​» ដោយ​ជំរុញ​ឲ្យ​អាជ្ញា​ជាតិ​អប្សរា អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​។ លើសពីនេះ «​ក្រម​ប្រតិបត្តិ​អង្គរ​» ក៏​ទទួលបាន​នូវ​ការ សាទរ​យ៉ាងខ្លាំង​ផងដែរ ពី​សំណាក់​វិស័យ​ឯកជន ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ផ្នែក​ពាក់ព័ន្ធ​ដែល​កំពុង បំពេញការងារ​នៅក្នុង​តំបន់​អង្គរ ព្រះសង្ឃ សារ​ធា​រណ​ជន​ទូទៅ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​អង្គរ និង​ស្រទាប់ យុវជន​។​

​អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម គោរព​និង​អនុវត្តតាម «​ក្រម​ប្រតិបត្តិ​អង្គរ​» យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​រួមចំណែក​ថែរក្សា​តំបន់​អង្គរ​ដែល​ដួងព្រលឹង​របស់​ជាតិខ្មែរ និង​ជា សម្បត្តិ​របស់​មនុស្សជាតិ​៕​

អាជ្ញាធរ​ជាតិ​អប្សរា ដាក់ចេញ​នូវ​ការអប់រំ​មួយចំនួន ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​