ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ហុងដា​បាន​បង្ហាញ​រូបរាង​គំរូ​​ម៉ូតូ​ថ្មីៗ​ជា​ច្រើន​គ្រឿង​ ដោយ​ក្នុង​នោះ​មាន​រួម​ទាំង​ម៉ូតូ​ប្រភេទ​អូតូ​មួយម៉ូដែល​ដ៏​ស្រស់​ស្អាត​ផង​ដែរ។

ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

គំរូ​ម៉ូតូ​​អូតូ​ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ហុងដា​ អោយ​ឈ្មោះ​ថា​ City Adventure ដោយ​​ម៉ូតូ​នេះ​​ផលិត​ឡើង​សម្រាប់​ផ្ដោត​សំខាន់​លើ​ការ​​ប្រើ​ប្រាស់​ក្នុង​ទីក្រុង​ជា​ចម្បង​តែ​ម្ដង។ ​ម៉ូតូ​ត្រូវ​បាន​រចនា​​រូបរាង​ឡើង​ដោយ​មាន​លក្ខណៈ​ពិសេស​​ ជាក់​​ស្ដែង​​បំពង់​ស៊ីមាំង​របស់​វា​ខ្ពស់​ ខុស​ប្លែក​ពី​ម៉ូតូ​អូតូ​ធម្មតា។

ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

ដើម្បី​អាច​ទ្រទ្រង់​ស្ថានភាព​ផ្លូវ​លំបាក​បាន​ ក្រុមហ៊ុន​ហុងដា​បាន​បំពាក់​នូវ​ កង់​ខាង​មុខ​​មាន​អង្កត់​ផ្ចិត​ ៤៣,១៨​ស.ម​ និង​កង់​ខាង​ក្រោយ​អង្កត់​ផ្ចិត ៣៨,១​ស.ម។ ចំពោះ​លក្ខណៈ​សម្បត្តិ​បន្ថែម​ទៀត​​របស់​ម៉ូតូ​ក្រុមហ៊ុន​ នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ គេ​នឹង​ផលិត​ម៉ូតូ​នេះ​ដើម្បី​លក់​លើ​ទីផ្សារ​ ប្រសិន​​គំរូ​នៃ​ម៉ូតូ​នេះ​មាន​ប្រតិកម្ម​ល្អ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់៕

​​​​​​​​​​​​

ចុច​អាន៖ ហាង​ឆេង​ម៉ូតូ​ថ្មី​ៗ​លក់​ទីផ្សារ​​​​​ប្រទេស​ថៃ

ហុងដា​បង្ហាញ​ម៉ូតូ​អូតូ​​ស៊េរី​ថ្មីស្ទាប​ស្ទង់​​ទឹកចិត្ត​អ្នក​គាំទ្រ​មុន​ផលិត​លក់​​លើ​ទីផ្សារ​

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MotorcycleNews, LaneSplitter​​​​​​​

នាំមកជូនដោយ