ក្រុង​មូស្គូ​ព្រមាន​ថា ​ក្រុម​ភេរវករ ISIS ១០នាក់​​ លួច​​​ចូល​ទឹក​ដី​ថៃ​ហើយ


ក្រុង​មូស្គូ​ព្រមាន​ថា ​ក្រុម​ភេរវករ ISIS ១០នាក់​​ លួច​​​ចូល​ទឹក​ដី​ថៃ​ហើយ

អាជ្ញាធរ​ថៃ​ជឿ​ថា​ ​យ៉ាង​ហោច​ណាស់​​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS ចំនួន ១០នាក់ បាន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​កាល​ពី​ខែ​មុន​ ​ក្នុង​គោល​បំណង​​​​វាយប្រហារ​លើ​​ទីតាំង​របស់​ប្រទេស​លោក​ខាង​លិច ​នេះ​បើ​តាម​កំណត់​ហេតុ​ប៉ូលិស​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​រសៀល​​ថ្ងៃ​សុក្រ​ទី៤ ​ធ្នូ​នេះ។

 

ក្រុង​មូស្គូ​ព្រមាន​ថា ​ក្រុម​ភេរវករ ISIS ១០នាក់​​ លួច​​​ចូល​ទឹក​ដី​ថៃ​ហើយ
 

កំណត់​ហេតុ​ប្រភេទ «បន្ទាន់» និង «សម្ងាត់» ​​លើក​ឡើង​ថា ​ព័ត៌មាន​របស់​សមាជិក​​ ISIS ជនជាតិ​ស៊ី​រី​ចំនួន ១០នាក់​ ​ត្រូវ​បាន​​ភ្នាក់​ងារ​សន្តិសុខ​​សហព័ន្ធ​រុស្សី (FSB) ​ផ្ដល់​​​ទៅ​កាន់​អាជ្ញាធរ​ថៃ នេះ​បើ​តាម​សារព័ត៌មាន​ថៃ​​ប្រចាំ​​ក្រុង​បាងកក Khaosod បាន​ចុះ​ផ្សាយ។

 

សារព័ត៌មាន​ដដែល​​និយាយ​ថា ​ជនសង្ស័យ​ចំនួន​៤នាក់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ផាត់តាយ៉ា , ២នាក់​ទៅកាន់​ក្រុង​បាងកក, ២នាក់​ទៅ​កាន់​ខេត្ត​ភូកេត និង​ ២នាក់ផ្សេង​ទៀត​មិន​ត្រូវ​បាន​គេ​ស្គាល់​ទីតាំង។

 

​​​​​​ទោះ​ជា​យ៉ាង​ណា ​អត្តសញ្ញាណ​ និង​ទីតាំង​របស់​ជន​សង្ស័យ​​​ជាភេរវករ​ មិន​ត្រូវ​បាន​គេ​កត់​ចូល​ក្នុង​បញ្ជី​ទេ។ ​កំណត់ហេតុ​ខាង​លើ​បាន​ព្រមាន​​ឲ្យ​អាជ្ញាធរ​​​រឹត​បន្តឹង​សន្តិសុខ ​ជុំវិញ​​ទីកន្លែង​ទាក់​ទង់​នឹង​​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាងលិច ដែល​​បាន​ចូលរួម​វាយ​ប្រហារ​​​ ISIS ដូច​ជា​រុស្ស៊ី សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង​ អាល្លឺម៉ង់ បែលហ្ស៊ិក និង​អូស្ត្រាលី​ជាដើម។

 

ប្រទេស​ថៃ​​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ ​សម្រាប់​​​ភ្ញៀវ​ទេសចរ​​លោក​ខាង​លិច តួយ៉ាង​​មាន​ប្រជាជន​រុស្ស៊ី​​ជាង​មួយ​លាន​នាក់​​ទៅ​លេង​ថៃ​ក្នុង​មួយ​ឆ្នាំៗ៕

 

ក្រុង​មូស្គូ​ព្រមាន​ថា ​ក្រុម​ភេរវករ ISIS ១០នាក់​​ លួច​​​ចូល​ទឹក​ដី​ថៃ​ហើយ
 

ចុចអាន៖ អង់គ្លេស​​ចេញ​ច្បាំង​ប្រឆាំង ISIS ​ដែរ​ហើយ ក្រោយ​ឈ្នះ​សំឡេង​គាំទ្រ​នៅ​សភា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ khaosodenglish, news