ចិន​កសាង​បង្ហើយ​ស្ពាន​កញ្ចក់​ដែល​វែង​ជាងគេ​លើ​ពិភពលោក

យោង​តាម​ស៊ី​ន​ហួ​ថា ការងារ​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣ ធ្នូ លើ​ស្ពាន​កញ្ចក់​ដែល​វែង និង​ខ្ពស់​ជាងគេ​បំផុត​នៃ​ពិភពលោក ។

ពេល​នេះ​មនុស្ស​ម្នា​រីករាយ​ដោយ​អាច​ឆ្លងកាត់​ស្ពាន​កញ្ចក់​ដ៏​វែង និង​មាន​កម្ពស់​ដល់​៤០០​ម៉ែត្រ ក្នុង​ឧទ្យាន​ព្រៃឈើ​ជាតិ ZHANGJIAJIE ខេត្ត​ហ៊ួ​ណា​ន់​របស់​ចិន ។ ស្ពាន​នេះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៦ ទៅ ។

លោក CHEN ZHIDONG អ្នក​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​ទេសចរណ៍ ZHANGJIAJIE និយាយ​ថា រចនាសម្ព័ន្ធ​ស្ពាន​នេះ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ខាង​សន្តិសុខ​ចំនួន​ដល់​ទៅ​១០០​លើក ដើម្បី​ធានា​ថា វា​អាច​ទ្រ​ទម្ងន់​មនុស្ស​៨០០​នាក់ ។

ប្រមុខ​ក្រុម​វិស្វករ​នៃ​គម្រោង​សាងសង់​ស្ពាន​នេះ លោក WAN TIANBAO និយាយ​ថា កញ្ចក់​ធ្វើ​ស្ពាន​ធ្លាប់​ទទួល​ការ​សាកល្បង​ខាង​ធន់​នឹង​ខ្យល់ ធាតុអាកាស ហើយ​មិន​រអិល ៕