បង្ហាញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន គឺជា​ជន​ដ៏​សកម្ម​ម្នាក់

រាជធានី​ភ្នំពេញ  ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ នេះ បាន​បង្ហាញ​មុខ​​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ។

ជនសង្ស័យ​ខាងលើ ឈ្មោះ​ទា មិ​នា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​សំណង់​អនាធិបតេយ្យ (​ជាប់​របង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ​CDC)​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​បង្ហាញមុខ​ជនសង្ស័យ​រួច ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​វត្ថុ​តាង​ផង​ដែរ ។