ស្ត្រី​ម្នាក់ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ ដល់​ពាក់​កណ្តាលផ្លូវ​ងងឹតមុខ​ដួល​របួសធ្ងន់

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯងបម្រុង​ទៅ​ធ្វើការ​ជា​កម្មករ​ដក​ដំឡូង​មីឱ្យ​ថៅកែ​ម្នាក់ ខណៈ​ជិះដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ងងឹតមុខ​​​​រេ​ចង្កូត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ពេញទំហឹង រង​របួស​រយះ​មុខ បាក់​ធ្មេញ​អស់​៣ ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ស្គាល់​​ទូរស័ព្ទ​ប្រាប់​ប្តី​ឱ្យ​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាន់​ពេល ។

ហេតុការណ៍​ជិះ​ម៉ូតូ​ងងឹតមុខ​ដួល​ម្នាក់ឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ព្រឹក​ ថ្ងៃ​ទី​០៣ ​ធ្នូ ​​២០១៥​​ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​រអិល ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ អ៊ុំ ឡេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ដំឡូង​មី ​​រស់នៅ​ភូមិ​អូរ​ឫស្សី​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ៕