មុននេះ ភ្ញាក់ផ្អើលអគ្គិភ័យ​ឆេះ​រោងចក្រ​មួយ​កន្លែង​ក្នុងស្រុក​សំរោង​ទង

ខេត្តកំពង់ស្ពឺ ៖ ​កាលពីវេលាម៉ោង​០៣ និង២០នាទីរសៀល​ថ្ងៃទី​០៤ ធ្នូ ២០១៥ នេះ មានការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ​ឆេះ​នៅក្នុង​រោងចក្រ​មួយ​កន្លែង​យីហោ «Orient International Enterprice (Cambodia) Garment Co.,Ltd ស្ថិត​ក្នុងភូមិ​ត្បែ​ស ឃុំ​វ​ល្លិ៍ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ទោះបីជា​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឱ្យ​ឆេះ​អ្វី​ធំដុំ​នោះ​ទេ ហើយ​ខាង​រោងចក្រ​ក៏​បានឱ្យ​កម្មករ​ទាំងអស់​សម្រាក​ពី​ការងារ​​ផង​ដែរ បន្ទាប់​ពី​មាន​ការ​ភ្ញាក់ផ្អើល​នេះ ។