បន្ថែម​កម្មវិធី​បាន​ដល់ 10 នៅ​ត្រង់​កន្លែង Dock ដើម្បី​បើក​កម្មវិធី​បានរហ័ស!

Tweak ប្រភេទនេះ យើងធ្លាប់បាន ពាំនាំមកចែក ជូនដល់មិត្ត អ្នកអាន ជារឿយៗ ប៉ុន្តែដោយសារ Tweak ទាំងនោះ បានហួស សម័យ ណាមួយខ្លះ មិនអាច ប្រើប្រាស់ ជាមួយប្រព័ន្ធប្រតិបត្តិការ ក្រោយរបស់ iOS ដូចនេះ យើងចង់ ណែនាំ Tweak ប្រភេទនេះ មួយទៀត ដែលអាច ដំនើរការ រលូននៅលើ iOS8 និង iOS9។

បន្ថែម​កម្មវិធី​បាន​ដល់ 10 នៅ​ត្រង់​កន្លែង Dock ដើម្បី​បើក​កម្មវិធី​បានរហ័ស!

Tweak នេះមាន ឈ្មោះថា ExtraIconDock ជាប្រភេទ Tweak ដែលអាច អនុញ្ញាតឲ្យអ្នកបន្ថែម កម្មវិធីចាប់ពី 5 ទៅដល់ 10 កម្មវិធី នៅត្រង់កន្លែង Dock ដើម្បីផ្តល់ភាព ងាយស្រួល បើកកម្មវិធី ទាំងនោះ បានរហ័ស។

ដើម្បីដំឡើង Theme មួយនេះ អ្នកត្រូវ ធ្វើតាមការ ណែនាំ ខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយ ពាក្យថា ExtraIconDock ហើយធ្វើការ ដំឡើង។
  • បន្ទាប់អ្នកអាចចូលទៅកាន់ Settings អូសចុះ ក្រោមបន្តិច ចុចចូល ExtraIconDock រួចចុច Enable
  • អ្នកអាចចុចចូល Icon Count ដើម្បីជ្រើសរើស ថាត្រូវដាក់ កម្មវិធីប៉ុន្មាន នៅត្រង់កន្លែង Dock នោះ ពីចន្លោះ 5 ដល់ 10 កម្មវិធី ហើយត្រលប់ ក្រោយវិញ ចុចលើពាក្យ Apply Changes ដើម្បីសម្រេច។​

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

បន្ថែម​កម្មវិធី​បាន​ដល់ 10 នៅ​ត្រង់​កន្លែង Dock ដើម្បី​បើក​កម្មវិធី​បានរហ័ស!

បន្ទាប់ពីបន្ថែម Source ដែលយើងបាន ណែនាំ នៅខាងលើ នេះរួច អ្នកនឹងអាច ដំឡើង Tweak ឬ Theme ផ្សេងៗបាន ដោយរីករាយ។ ជាពិសេស Theme ឬ Tweak ខ្លះដែលយើង ណែនាំ អ្នកអាចដំឡើង បានភ្លាម បើសិនជាអ្នក ធ្លាប់បានបន្ថែម Source នេះរួច។

  • ដោយ: Hong
  • 3:17 PM, 04 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ