វិធីធម្មជាតិការពារសុដន់ពីភាពយារធ្លាក់ ល្អបំផុត​សម្រាប់ស្ដី្រ

ជាធម្មតា សុដន់បង្កឡើងដោយជាតិខ្លាញ់, ​វាពិបាក​នឹងជួយ​ពង្រឹង​ដល់ដើម​ទ្រូងណាស់។​ តែទោះ​បីជា​យ៉ាងណា ​មាន​វិធីសាស្ត្រ ​និង​ដំណោះ​ស្រាយ​តាម​បែបធម្មជាតិ​មួយ​ចំនួន​អាចជួយ​ការពារ​សុដន់​របស់អ្នក​ពីការ​យារធ្លាក់​បាន។

 

វិធីធម្មជាតិការពារសុដន់ពីភាពយារធ្លាក់ ល្អបំផុត​សម្រាប់ស្ដី្រ

 

តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យសុដន់យារធ្លាក់?

សុដន់ជាផ្នែកមួយនៃរាងកាយដែលងាយនឹងរងគ្រោះបំផុត, ​វារុំព័ទ្ធ​ទៅដោយ​ស្រទាប់​ជាលិកា​ខ្លាញ់, ​ជាលិកា​ក្រពេញ​ និង​ជាលិកា​សរសៃ​សាញ។​ ខាងក្នុង​សុដន់​បង្កឡើង​ដោយ​បំពង់​សរសៃ​ឈាម, ​សរសៃប្រសាទ, ​ក្រពេញ ​និង​កោសិកា​ជាតិខ្លាញ់។ ​ដូច្នេះ ​វាគ្មាន​សាច់ដុំរឹង, ​ធ្វើឲ្យវា​ពិបាក​នឹង​ពង្រឹង​ដល់​រាងកាយ។ ​តែ​ទោះបី​ជាយ៉ាងណា ​ដំណើរ​ការសាច់​ដុំរបស់​ដើមទ្រូង​ ​​ស្ថិតក្រោម​សុដន់​អាច​ជួយបាន។

មានកត្តាមួយចំនួនដែលធ្វើឲ្យសុដន់យារធា្លក់៖ បំរែបំរួល​អរម៉ូន, ស្រកទម្ងន់, ​ងូតទឹកក្តៅ ​ឬដេកហាល​ថ្ងៃ​យូរពេក។

ការជក់បារីក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។ ​ពិតណាស់ ​អ្នក​វិទ្យា​សាស្ត្រ​បានរក​ឃើញថា ​ស្ត្រីដែល​ជក់បារី​ងាយនឹង​ធ្វើឲ្យ​សុដន់​យារធ្លាក់​បំផុត ​ព្រោះ​សារធាតុ​នីកូទីន​បានរាំង​ស្ទះបំពង់​សរសៃ​ឈាម​ដែល​នាំយក​អុកស៊ីសែន ​និងសារ​ធាតុចិញ្ចឹម​ទៅឲ្យស្បែក។​ នៅពេល​ស្បែក​មិនអាច​ទទួល​ធាតុទាំង​នេះបាន​ ធ្វើឲ្យវា​បាត់បង់ភាព​តឹងណែន ​និង​ភាពយឺត។

 

កត្តាផ្សេងទៀតដែលអាចបណ្តាលឲ្យសុដន់យារធ្លាក់៖

-         ការកាន់​ ឬយួររបស់ធ្ងន់ៗ

-         ការលេងកីឡាដោយប្រើកម្លាំង

-         ការពាក់អាវទ្រនាប់តឹងណែនពេក

-         ការត្រូវនឹងកម្តៅព្រះអាទិត្យខ្លាំងពេក

 

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីការពារពីសុដន់យារធ្លាក់?

ជាដំបូង យើងត្រូវមើលថែវាឲ្យបានល្អ។ ទទួលទានអាហារណាដែលសម្បូរទៅដោយជាតិ​កាល់ស្យូម, ​វីតាមីនC ​និងប្រូតេអ៊ីន។ ​ធាតុទាំង​អស់នេះ​អាចជួយ​រឹតបណ្តឹង​សរសៃចង ​មិនឲ្យសុដន់​យារធ្លាក់​បាន។

 

ហើយវាក៏តម្រូវឲ្យអ្នកលេងកីឡាផងដែរ។ នៅខាងក្រោមសុដន់ជាសាច់ដុំទ្រូង, ​ភ្ជាប់ទៅ​នឹង​សរសៃ​ចងរបស់​សុដន់, ​ដូច្នេះអ្នក​គួរលេង​កីឡា​ហែលទឹក ​ព្រោះវា​អាចជួយ​ឲ្យ​ដើមទ្រូង​តឹងណែន​ល្អ។

 

ម្យ៉ាងវិញទៀត ភាពត្រជាក់អាចមានប្រសិទ្ធិភាពបំផុត អាចជួយ​ដោះស្រាយ​បញ្ហា​យារធ្លាក់,​ ជួយ​បង្កើន​ជាលិកា​រឹងមាំ។ ​យកទឹកកក ​២ដុំ ​រួចម៉ាស្សា​លើសុដន់​របស់អ្នក​ជា​ចលនា​រង្វង់​រយៈពេល ​១នាទី, ​កុំធ្វើឲ្យ​ហួសពី ​១នាទី។ ​ជូតសម្ងួត​ដោយ​ប្រើ​កន្សែង​ពោះគោ ​ហើយពាក់​អាវ​ទ្រនាប់​ដែល​សម​ល្មមល្អ។ ​បន្ទាប់មក ​គេង​រយៈពេល​ ៣០នាទី។

 

អ្នកក៏អាចម៉ាស្សាដោយប្រើប្រេងអូលីវ ដើម្បីរឹតបណ្តឹងសុដន់របស់អ្នក។ ប្រេងអូលីវ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម,​ ប្រឆាំង​នឹងធាតុ​វិទ្យុសកម្ម។ ​វាអាច​ជួយ​ការពារសុដន់​ពីភាព​យារធ្លាក់។ ​ម៉ាស្សា​ថ្នមៗ​រយៈពេល ​១៥នាទី ​ដើម្បី​ជម្រុញ​ដល់​លំហូរ​ឈាម និងជួស​ជុល​កោសិកា។ ​អ្នកអាច​ម៉ាស្សា​បែបនេះ​ឲ្យបាន ​៤-៥ដង ​ក្នុង ​១សប្តាហ៏។

 

ជាចុងក្រោយ កុំភ្លេចធ្វើឥរិយាបថឲ្យបានត្រឹមត្រូវ, ​ទទួលទានទឹក, ​ចៀសវាង​ការសម្រក​ទម្ងន់ច្រើន ​និងការរត់ ​ឬរត់ត្រឹកៗ​ដោយមិន​បានពាក់​អាវទ្រនាប់​ឲ្យបាន​ត្រឹមត្រូវ៕

 

ដោយ៖ ដារ៉ា

ប្រភព៖ healthylifestyleteam

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធម្មជាតិការពារសុដន់ពីភាពយារធ្លាក់ ល្អបំផុត​សម្រាប់ស្ដី្រ