Messi ជាប់​ឆ្នោត​ជា​ខ្សែ​ប្រយុទ្ធ​​កំពូល​ក្នុង La Liga រដូវ​កាល ២០១៤-២០១៥

តារា​ឆ្នើម​របស់​ក្លិប Barcelona គឺ Lionel Messi ដែល​ជា​បេក្ខភាព​នាំ​មុខគេ​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ដ៏​មានកិត្យា​នុភាព Ballon d’Or របស់ FIFA នោះ កាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ខ្សែ​ប្រយុទ្ធ​កំពូល​ក្នុង​ក្របខ័ណ្ឌ​លីក​ អេស្ប៉ាញ​កាល​ពី​រដូវកាល​មុនដើម្បី​​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន Cristiano Ronaldo នៃ​ក្លិប Real Madrid​។

Lionel-Messi

វា​ជាលើកទី ៦ ហើយ​ដែល​ខ្សែប្រយុទ្ធ​​អាស្សង់​ទីន Messi បាន​ឈ្នះ​​រង្វាន់​នេះក្នុងចំណោម​​ការ​​បោះឆ្នោត​​រយៈពេល ៧ នៃ​ពាននេះដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​​ដោយ​​លីក​កីឡា​បាល់ទាត់អេ​ស្ប៉ាញ ខណៈ​ដែល​ពាន​នេះ​​ត្រូវ​បាន​ប្រគល់ឲ្យ​​អំឡុង​​កម្មវិធី​ដ៏​ធំ​មួយ​ក្នុង​ ទីក្រុង Barcelona កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ។

Messi បាន​ស៊ុត​បាល់​បញ្ចូលទី ៤៣ គ្រាប់ និង​បានជួយ​ឲ្យ Barcelona ឈ្នះ​ពានបីកាល​ពី​រដូវ​កាល​មុន ដែល​រួម​មាន Champions League, La Liga និង Spanish Cup​។ Messi បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​​ទទួលបានរង្វាន់​នេះ​តាមរយៈ​ការ​នាំ​ មុខ​លើ​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​ក្របខ័ណ្ឌ La Liga​»​៕