ខ្សែ​ការពារ​បិសាច​ក្រហម Rojo ​របួស​ស្មា​ពេល​ហ្វឹកហាត់

ខ្សែ​ការពារ​បិសាច​ក្រហម Manchester United កីឡាករ Marcos Rojo នឹង​ត្រូវ​អវត្តមាន​ចូល​ប្រកួត​បាល់​ទាត់​មួយ​រយៈ ​ដោយសារ​របួស​​ស្មា​ពេល​កំពុង​ហ្វឹកហាត់ កាល​ពី​ថ្ងៃ​ពុធ ដែល​​ជា​របួស​ចាស់ ធ្លាប់​ប៉ះ​ទង្គិច​ក្នុង​ការ​ប្រកួត​ជាមួយ Manchester City កាល​ពី​រដូវកាល​មុន។

Marcos-Rojo

យោងតាមគេហទំព័រផ្លូវការរបស់ក្លិប កីឡាករ​វ័យ ២៥ ឆ្នាំ មិន​​តម្រូវ​ឲ្យ​ទទួល​ការ​វះកាត់​នោះ​ទេ ប៉ុន្តែ​រូបគេ​នឹង​អវត្តមានពី​​ការប្រកួតប្រមាណ​​ជា ៤ សប្តាហ៍។

ក្លិប​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស ២០ សម័យកាល បាន​បដិសេធ​មិន​អត្ថាធិប្បាយ តែ​គ្រូបង្វឹក​លោក Louis van Gaal នឹង​​​ប្រាប់​​បញ្ហា​របួស​របស់ Rojo នៅ​ក្នុង​កិច្ច​សម្ភាសន៍​ប្រចាំ​សប្តាហ៍របស់​ខ្លួននៅ​ថ្ងៃសុក្រ​នេះ។

Marcos Rojo បាន​ចាកចេញ​ពី Sporting Lisbon មក​ទឹកដី Old trafford កាល​ពី​ឆ្នាំ២០១៤ ក្នុង​តម្លៃ​ ១៦ ​លាន​ផោន ហើយ​បង្ហាញ​ខ្លួន​ឲ្យ Manchester United បាន ១១ ដង នៅ​រដូវកាល​ថ្មី៕ BBC