ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ស៊ី​រី តាម​សង​សឹក​រុស្ស៊ី​ដល់​ថៃ

​យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ស៊ី​រី​១០​នាក់​ដែលជា​បណ្តាញ​របស់​ក្រុម​រដ្ឋ​ឥស្លាម បាន​ចូល​ទៅដល់​ប្រទេស​ថៃ ដែល​វត្តមាន​របស់​ក្រុម​នេះ ត្រូវបាន​ជឿជាក់ថា​មាន​គោលបំណង​តាម​វាយប្រហារ ទីកន្លែង​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ប៉ូលីស​ថៃ ដែល​បាន​ដកស្រង់​ចេញពី​ព័ត៌មាន​ដែល​បាន​បែកធ្លាយ​មួយ​របស់​ភា្ង​ក់​ងារ​សហព័ទ្ធ​សន្តិសុខ​រុស្ស៊ី​។​

​បើតាម​ឯកសារ​ដែល​បាន​បែក​ធា្ល​យ និង​ត្រូវបាន​ចែក​ចាយ​នៅ​បណ្តាញ​សង្គម​ថៃ ភា្ន​ក់​ងារ​ស៊ើបអង្កេត របស់​សហភាព​សន្តិសុខ​រុស្ស៊ី បាន​ផ្ញើលិខិត​ទៅ​អាជ្ញា​ថៃ​ពី​វត្តមាន​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​។ ក្នុង ឯកសារ​នោះ បាន​បញ្ជាក់ថា ក្រុម​រដ្ឋ​ឥស្លាម​ទាំង​ដប់​នាក់ បាន​ទៅដល់​ថៃ​នៅ​ចន្លោះ​ថ្ងៃទី​១៥-៣១ ខែតុលា​កន្លងទៅនេះ​។​

​តាម​ឯកសារ​បែកធ្លាយ​ដដែល គោលបំណង និង​ទិសដៅ​សំខាន់​នៃ​ការ​ប្រហារ​របស់​ក្រុម​នេះ គឺ​ទីតាំង ផ្សេងៗ​ដែលជា​កម្មសិទ្ធិ​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ថៃ ហើយ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ថៃ បង្កើន​សន្តិសុខ នៅ​តាំង​ទាំងនោះ​ផងដែរ​។ តែ​ក្នុង​ឯកសារ​នោះ មិនបាន​កំណត់​អត្តសញ្ញាណ​របស់​ក្រុម​ជ្រុលនិយម​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​១០​នា​កក់ មាន​៤​នាក់​បានធ្វើ ដំណើរ ទៅកាន់​ខេត្ត Pattaya ពីរ​នាក់​ទៅ​ខេត្ត Phuket ពីរ​នាក់​ទៀត​ទៅ​ក្រុង Bangkok និង ពីរ​នាក់​ផ្សេងទៀត មិនទាន់មាន​ទិសដៅ​ច្បាស់លាស់​នៅទេ​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ប៉ូលិស​ថៃ Songpol Wattanachai បាន​អះអាង ប៉ូលិស មិនទាន់​ទទួល ការព្រមាន​ពី​សកម្មភាព​របស់​ក្រុម​រដ្ឋ​ឥស្លាម​ពី​ភា្ន​ក់​ងារ​ស៊ើបអង្កេត​បរទេស​ណាមួយ​នៅឡើយ​នោះទេ ។ លោក បន្ថែមទៀតថា ប៉ូលីស មិនមាន​ព័ត៌មាន​អត្តសញ្ញាណ ឬ​គោលដៅ​ណា​របស់​ក្រុម​រដ្ឋ​ឥស្លាម តែ ប៉ូលីស កំពុង​ព្យាយាម​ធ្វើការ​បញ្ជាក់ថា​តើ​ក្រុម​ទាំងនោះ​ពិតជា​បានមក​ដល់​ថៃ​ពិតប្រាកដ​ឬ​អត់​។

​សូម​រម្លឹក​ផងដែរ​ថា រុស្ស៊ី បានចាប់ផ្តើម​ប្រតិបត្តិការ​តាម​ដែនអាកាស​ដើម្បី​វាយកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ជា លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​ស៊ី​រី​តាំងពី​កញ្ញា​រហូតមកដល់​រហូត​ឥលូវ​។ ថ្មីៗ​នេះ​ក្រុម​រដ្ឋ​ឥស្លាម ក៏​ធ្លាប់បាន​ប្រកាសថា​នៅ​ពីក្រោយ​នៃ​ការធ្លាក់​យន្តហោះ​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​