សាមសុង​ ទទួល ពានរង្វាន់ នៃគំនិត ច្នៃប្រឌិត CES 2016 ចំនួន 38

រយៈពេល10ឆ្នាំនេះ សាមសុងទទួលបានចំនួន 309 ពានរង្វាន់ ដោយរួមបញ្ចូលទាំង 22ពានរង្វាន់ នៃម៉ាកសញ្ញាផលិតផលល្អបំផុត។ ការទទួលបានពានរង្វាន់ ម៉ាកសញ្ញាល្អ បំផុតចំនួន3 ជាមួយនឹងការទទួលស្គាល់ ពីកិត្យានុភាពចំនួន 35ផ្សេងទៀត សម្រាប់ឆ្នាំ2016 ឆ្លុះបញ្ចាំង ពីការបន្តនាំមុខគេ និងជោគជ័យ របស់ក្រុមហ៊ុនសាមសុង ទំាងផ្នែករចនានិងបច្ចេកវិទ្យា។

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ដែលជាក្រុមហ៊ុននាំមុខ គេលើសកលលោក ព្រមទាំងធ្លាប់ ទទួលពានរង្វាន់លើ ផ្នែកអេឡិចត្រូនិច វត្ថុពាក់កណ្តាលចម្លង និងផ្នែកទូរគមនាគមន៍ ថ្ងៃនេះបានប្រកាសថា បានទទួលពានរង្វាន់ ថ្មីមួយទៀត ផ្នែកគំនិតច្នៃប្រឌិត នៅក្នុងពិពណ៍ផលិតផល អេឡិចត្រូនិចអន្តរជាតិCES 2016។ សមាគមអ្នក ប្រើប្រាស់គ្រឿង អេឡិចត្រូនិច (CTA)ដែលរៀបចំ ឲ្យមានកម្មវិធីនេះ សម្រាប់ ជាជួបជុំពាណិជ្ជករ ខាងសម្ភារៈ អេឡិចត្រូនិចបានផ្តល់ពានរង្វាន់នេះ មួយទៀតដល់ ក្រុមហ៊ុនសាមសុង គឺពានរង្វាន់គំនិត ច្នៃប្រឌិតល្អ បំផុតបន្ថែម លើពានរង្វាន់កាលពីឆ្នាំទៅ។ ពានរង្វាន់ ផ្នែកគំនិតច្នៃប្រឌិត ល្អបំផុតទាំងបីគឺស្ថិតក្នុង ចំណោមពានរង្វាន់ នៅពិពណ៌ CES 2016 ទាំង38។ ផលិតផល ដែលត្រូវបានចុះ នៅក្នុងកម្មវិធីនេះ ត្រូវបានវិនិច្ឆ័យ ដោយគណៈកម្មការជំនាញៗ ជាអ្នករចនា ម៉ូតឯករាជ្យ វិស្វករ និងសមាជិក នៃប្រព័ន្ធផ្សព្វផ្សាយ ផ្នែកជំនួញ ដែលមានសមត្ថភាព គ្រប់គ្រាន់វាយតម្លៃ ស្នាដៃរចនាម៉ូត និងផលិតផលអេឡិចត្រូនិច ដ៏ល្បីល្បាញទាំង 27 ប្រភេទដែលមាននៅក្នុងកម្មវិធីនេះ។

លោកGregory Lee ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុនអេឡិចត្រូនិច ប្រចាំនៅ អាមេរិក ខាងជើង បានមាន ប្រសាសន៍ថា «សាមសុង នៅតែបន្ត ផ្តល់នូវ បទពិសោធន៍ប្លែ កគេ ជូនអតិថិជននៅ ទូទាំងពិភពលោកតាមរយៈ ផលិតផល ជាច្រើនដែល ជាតម្រូវការចាំបាច់ សម្រាប់ជីវិត» ។

លោកបន្តថា «យើង មានកិត្តិយស ដែលសមាគមន៍ អ្នកប្រើប្រាស់ គ្រឿងអេឡិចត្រូនិច និង អ្នកទាំងអស់គ្នា ទទួលស្គាល់ នូវការប្តេជ្ញាចិត្ត របស់យើង ក្នុងការច្នៃប្រឌិត និងផ្តល់ នូវភាព ឥតខ្ចោះ ដល់អតិថិជន ខណៈពេលដែល យើង កំពុងទន្ទឹងរង់ចាំ បង្ហាញផលិតផល ចុងក្រោយ របស់យើង នៅក្នុងពិពណ៌អន្តរជាតិ CES 2016។

ផលិតផល សាមសុង ដែលបានទទួលពានរង្វាន់ មានចំនួន 18 ប្រភេទ រួមមាន៖ ទូរទស្សន៍, កំព្យូទ័រ, ទូរស័ព្ទដៃ, ថែបប្លែត, ឧបករណ៍ឌីជីថល, ឧបករណ៍ផ្ទះបាយ, និងឧបករណ៍ ផ្ទុក ឯកសារ ទាំងនេះ គឺជាព័ត៌មាន លម្អិតខ្លះៗ អំពីផលិតផល សាមសុង ដែលបានទទួលពានរង្វាន់៖

Samsung Gear S2 ៖ គឺជានាឡិកាវៃឆ្លាត ដែលត្រូវបានរចនាឡើងវិញ ដោយផ្តោត សំខាន់លើរូបរាងមូល ដែលមានវ័ណ្ឌ អាចបង្វិល បានយ៉ាងងាយស្រួល។ Gear S2 អាច ផ្តល់ព័ត៌មានអំពី ប្រតិទិន អ៊ីម៉ែល និងផ្ញើសារជាដើម។

Galaxy S6 edge+ ៖ ជាមួយនឹងអេក្រង់ 5.7 អ៊ីញ មានគែមកោង សងខាង Galaxy S6 edge+ ជាស្មាតហ្វូន ថ្មីមាន រូបរាងស្អាតមិនធ្លាប់ មានពីមុនព្រមទាំងមាន លក្ខណៈពិសេសឈាន មុខគេ នៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងកាមេរ៉ា ដែលផ្តល់នូវ រូបភាព និង វីដេអូដែល មានគុណភាពខ្ពស់ បច្ចេកវិទ្យាសាកថ្ម ទាំងឥតខ្សែ និងប្រើខ្សែលឿន មានប្រព័ន្ធប្រតិបត្តិ ការលឿន ព្រមទាំងមាន Samsung Pay ។

Samsung Galaxy View៖នេះជាការកម្សាន្ត តាមរយៈទូរស័ព្ទដៃ ដែលត្រូវបាន ច្នៃប្រឌិត បន្ថែមទៀត ហើយផ្តល់ឲ្យ លោកអ្នកនូវរូបភាព កាន់តែច្បាស់ ជាទីចាប់អារម្មណ៍ និងរស់ រវើក។

លក្ខណៈពិសេស ទាំងនេះធ្វើឲ្យអ្នកទស្សនា ងាយស្រួលក្នុងការ ប្រើប្រាស់កម្មវិធី លេងហ្គេម និងអានសៀវភៅជាដើម។

Samsung Gear VR៖ Gear VR អាចប្រើប្រាស់ជាមួយ Galaxy Note5, Galaxy S6 edge+, Galaxy S6 និង Galaxy S6 edge ដែលប្រតិបត្តិការបាន យ៉ាងល្អជាមួយ Quad HD Super AMOLED ធ្វើឲ្យរូបភាព មានពណ៌ធម្មជាតិភ្លឺច្បាស់ និងដំណើរការ សម្រាប់ការកម្សាន្ត ដ៏អស្ចារ្យ ដូចស្ថិត ក្នុងព្រឹត្តិការណ៍ពិតៗ។ ATIV Book 9 Pro៖ កំព្យូទ័រយួរដៃនេះ ស័ក្តិសមឥតខ្ចោះ សម្រាប់បំពេញការងារ និងការកម្សាន្ត ផ្សេងៗ។ វាមានរូបភាព4K ច្បាស់ល្អឥតខ្ចោះ ដំណើរការប្រតិបត្តិការ នាំមុខគេ ពី Intel Core i7® និ ងឧបករណ៍បំពង សម្លេងដ៏អស្ចារ្យ quad speakers។

Samsung 950 PRO 512GB៖ គឺជាឧបករណ៍ផ្ទុកឯកសារ ដែលត្រូវបានរចនាឡើង សម្រាប់ តម្រូវការ ខ្ពស់របស់អ្នកប្រើប្រាស់ និងសម្រាប់មុខជំនួញ ដែលគ្រប់គ្រង ដោយប្រព័ន្ធកំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ។ វាស័ក្តិសម សម្រាប់គម្រោងផ្សេងៗ ដូចជា ការងាររចនា ដោយប្រើកំព្យូទ័រ ការវិភាគទិន្នន័យ និងការងារវិស្វកម្ម។

Samsung 850 PRO 2TB៖ គឺជាឧបករណ៍ ផ្ទុកឯកសារ ទំហំធំ ដំបូងគេបង្អស់ លើពិភពលោក។ Samsung 850 PRO 2TB មានសមត្ថភាពខ្ពស់ ហើយក៏ជាឧបករណ៍ ផ្ទុក ឯកសារ ដែលមានដង់ស៊ីតេខ្ពស់ ដើរលឿន ក៏ដូចជា ថាមពលឈានមុខគេ ផ្នែក ឧស្សាហកម្ម ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។ ជាមួយនឹងបច្ចេកវិទ្យា V-NAND នេះ 850 PRO 2TB ផ្តល់នូវការជឿទុកចិត្ត និងសមត្ថភាពខ្ពស់បំផុត។

Samsung SleepSense Sleep Monitor៖ ជាឧបករណ៍ សម្រប់សម្រួល ដល់ការគេងរបស់ លោកអ្នក ដោយ ប្រើប្រាស់នូវ Bluetooth និង IoT ដ៏វៃឆ្លាត និង ងាយស្រួល ក្នុងការតាម ដាន និងផ្តល់ព័ត៌មាន អំពីទម្លាប់នៃការគេង និងផ្តល់ នូវគន្លឹះ ពីអ្នកជំនាញ ដោយផ្ទាល់ ទៅកាន់ ស្មាតហ្វូន របស់អ្នកប្រើប្រាស់ ដើម្បីជួយក្នុងការគ្រប់គ្រង ចំណុចសំខាន់ សម្រាប់សុខភាព និងផាសុកភាព៖ ធ្វើយ៉ាងណាដើម្បីឲ្យគេងលក់ស្រួល។

Samsung 128GB UFS៖ គឺជាឧបករណ៍ ផ្ទុកឯកសារ ដំបូងបំផុតប្រភេទ UFS 2.0 ដែលមាន សមត្ថភាពខ្ពស់ បំផុតក្នុងការផ្ទុកឯកសារ និងដំណើរការលឿន ព្រមទាំងមាន រាងស្តើង និងតូចបំផុត សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ឬឧបករណ៍ចល័តតាមខ្លួន។ វាជួយឲ្យ ស្វែងរករូបភាពបានឆាប់រហ័ស ពីកាមេរ៉ា ទំហំលើសពី 20 មេហ្គាភិចស៊ែល និងវីដេអូកម្រិត 4K ក៏ដូចជាអាច ភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត កម្រិត 5G ។

Samsung 12Gb LPDDR4៖ គឺជាបន្ទះឈីប DRAM ដែលមាន ដង់ស៊ីតេខ្ពស់បំផុត នៅ ទូទាំង ពិភពលោក ដែលផ្តល់នូវទំហំ ច្រើនជាង 6GB និងផ្តល់នូវល្បឿន ព័ត៌មាន រហូតដល់ 34.1GB ក្នុង 1វិនាទី លឿនជាងរហូតដល់3ដង បើប្រៀបធៀប នឹងប្រភេទ DRAM មុនៗ។ បន្ទះស័ក្តិសម បំផុតសម្រាប់ប្រើប្រាស់ ជាមួយពហុមុខងារ នៃប្រភេទស្មាតហ្វូន និង ថែបប្លែត ដែលផ្តល់ប្រសិទ្ធិភាព កាន់តែខ្លាំងជាងមុន 50% និង មានដង់ស៊ីតេ ល្អបំផុត សម្រាប់ ស្មាតហ្វូន ប្រព័ន្ធ 64bit-system ទំនើបបំផុត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់ លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអ៊ីនធឺណែត និង ដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំ គេផ្នែកអ៊ីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្ម នៅក្នុងឧស្សាហកម្ម ផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ ដើម្បីស្វែងរក ព័ត៌មានបន្ថែម និងទទួលបាន ព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

សាមសុង​ ទទួល ពានរង្វាន់ នៃគំនិត ច្នៃប្រឌិត CES 2016 ចំនួន 38

សាមសុង​ ទទួល ពានរង្វាន់ នៃគំនិត ច្នៃប្រឌិត CES 2016 ចំនួន 38