«ការ​បញ្ចេញ​មតិ​តាម​អ៊ីនធើណែត​នៅ​កម្ពុជា ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»

ការប្រើសេរីភាព បញ្ចេញមតិយោបល់ ឬបង្ហោះអ្វីមួយ តាមបណ្តាញអ៊ីនធើណែតនៅកម្ពុជា បានជួយទប់ស្កាត់អំពើហិង្សា ទៅលើស្ត្រីបានយ៉ាងទូលំទូលាយ។ នេះបើតាមការលើកឡើង របស់មន្ត្រីអង្គការសង្គមស៊ីវិល។ ប៉ុន្តេមន្ត្រីរដ្ឋាភិបាល លើកឡើងថា បុគ្គលនីមួយៗ ត្រូវទទួលខុសត្រូវខ្លួនឯង ទាក់ទងនឹងសេរីភាពទាងនោះ។
«ការ​បញ្ចេញ​មតិ​តាម​អ៊ីនធើណែត​នៅ​កម្ពុជា  ជួយ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»
នៅក្នុងសិក្ខាសាលា ស្ដីពី «សេរីភាពអ៊ីនធឺណែត​នៅកម្ពុជា៖ កាលានុវត្តនភាព និងការប្រឈម»។ (រូបថត monoROOM.info/ S. Tith)

តើការបញ្ចេញមតិយោបល់ និងការបង្ហោះអ្វីមួយ នៅតាមបណ្ដាញអ៊ិនធើណែត បានជួយអ្វីខ្លះ សម្រាប់​បរិបទ​កម្ពុជា?

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងកម្មវិធី «សេរីភាពអ៊ីនធឺណែត​នៅកម្ពុជា៖ កាលានុវត្តនភាព និងការ​ប្រឈម» អ្នកស្រី ជឹម ម៉ាណា នាយិការប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ បានថ្លែងពីចំណាប់អារម្មណ៍​របស់ខ្លួន លើកម្មវិធីបច្ចេកវិទ្យា សារគមនាគម៍និងព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍន៍ ICT4D, អភិវឌ្ឍន៍ សេដកិច្ច សង្គម និងសិទ្ធិមនុស្ស) ថាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាបច្ចុប្បន្ន ក្នុងការប្រស្រ័យ​ទាក់ទង​គ្នា បាន​យ៉ាង​ឆាប់រហ័ស និងងាយស្រួល។

អ្នកស្រីបន្តថា ICT(4D) ជាចំណែកមួយ ក្នុងការលើកកំពស់ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។ អ្នកស្រី​ថា ICT(4D) គ្រាន់តែជាឧបករណ៍ប្រើប្រាស់មួយប៉ុណ្នោះ ឯការប្រើប្រាស់វាយ៉ាងណានោះ ស្ថិតលើ​ប្រជា​ពលរដ្ឋ​ខ្លួនឯង ជាអ្នកប្រើប្រាស់ផ្ទាល់។ អ្នកស្រីថា ICT(4D) អាចជាអាវុធមុខពីរ សម្រាប់អ្នកប្រើប្រាស់វា។ សម្រាប់ ICT(4D) បើពលរដ្ឋ ប្រើប្រាស់វាបានត្រឹមត្រូវ នោះវាផ្តល់ប្រយោជន៍ល្អ។ តែបើប្រើប្រាស់វាខុស វាក៍​អាច​នាំ​មក​នូវទុក្ខទោសដែរ។

យ៉ាងណា សម្រាប់បច្ចុប្បន្នភាព នៅកម្ពុជាពេលនេះ អ្នកស្រីបានចាត់ទុកថា ICT(4D) ជាចំណែកមួយយ៉ាងធំ ក្នុងការចូលរួមទប់ស្កាត់ ឬអាចបំបាត់នូវ អំពើហិង្សាលើស្រ្តី។ អ្នកស្រីបានបញ្ជាក់ថា៖ «តាមរយៈការផ្តល់​ព័ត៌មាន អំពីករណីហិង្សា រំលោភកើតឡើង ការផ្តល់ព័ត៌មានអំពីច្បាប់នានា ឆ្លើយតបទៅនឹងអំពើទាំងនោះ។ ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ដឹងច្រើន អំពីអំពើហិង្សាលើស្រ្តី ហើយចូលរួមដើម្បីទប់​ស្កាត់។»

សូមស្តាប់ការបកស្រាយ៖




សម្រាប់លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន បានថ្លែងស្វាគមចំពោះបច្ចេកវិទ្យាថ្មីៗ ដែល​កំពុងបន្តមានវត្តមាន នៅកម្ពុជា។ ជាមួយគ្នានេះ លោកបានចាត់ទុកថា បច្ចេកវិទ្យាព័ត៌មានទាំងនេះ កំពុង​ចូល​រួម​ចំណែកយ៉ាងសកម្ម ក្នុងការទប់ស្កាត់ ហិង្សាលើស្រ្តីនៅកម្ពុជា តាមការផ្សព្វផ្សាយនានា លើ​ប្រព័ន្ធ​អ៊ីនធឺណែត។ ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោកបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណែត របស់ប្រជាពលរដ្ឋ ត្រូវស្ថិកក្រោមច្បាប់។ ពិសេសការប្រើប្រាស់សិទ្ធិនានារបស់ខ្លួន (ប្រជា​ពលរដ្ឋ) តាមប្រព័ន្ធអ៊ីនធឺណែត ក៏ត្រូវបានធានា និងការពារដោយច្បាប់រដ្ឋ។ លោកថាយ៉ាងណា សម្រាប់​ការ​បញ្ចេញមតិ (ប្រជាពលរដ្ឋ) ត្រូវស្ថិតក្នុងច្បាប់ ហើយការបញ្ចេញមតិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់ នៃ​បុគ្កល​ណាមួយ បុគ្គលនោះត្រូវទទួលខុសត្រូវខ្លួនឯង ចំពោះមុខច្បាប់។

ជាមួយនឹងការបញ្ចេញមតិរបស់ខ្លួន (ពលរដ្ឋទូទៅ) លើបណ្តាញអ៊ីនធឺណែត អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូបនេះ ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការសិក្សា និងស្វែងយល់ឲ្យបានច្បាស់ ពីការ​ប្រើ​ប្រាស់​បណ្តាញអ៊ីធឺណែត ជៀសវាងមានការរំលោភបំពាន លើសិទ្ធិអ្នកដទៃ។ លោកបានបញ្ជាក់ទៀតថា៖ «ប្រជា​ពលរដ្ឋយើង ត្រូវតែយកចិត្តទុកដាក់ និងព្យាយាមស្វែងយល់ ឲ្យបានស៊ីជម្រៅ ពីការប្រើប្រាស់​បណ្តាញ​សង្គម ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់ខ្លួន។»

សូមស្តាប់ការបកស្រាយ៖