រយៈពេល​១​ឆ្នាំ​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ជាង​៥​ម៉ឺន​នាក់ ក្នុងនោះ​តម្រួត​ថៃ​ចាប់​ដាក់គុក​៩០១​នាក់​

បន្ទាយមានជ័យ: គ្រាន់តែ​រយៈពេល​១​ឆ្នាំ​២០១៥ ពលករ​ខ្មែរ​ប្រុស​ស្រី​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ទៅរកការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ត្រឡប់ចូល​ស្រុក​ខ្មែរ​វិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត សរុប ៥៥.៦២៦​នាក់ក្នុងចំណោម​ពលករ​ខ្មែរ​ដែល​ត្រូវបាន​ចាប់​ប​ញ្ចូ​ន​មក​នោះ មាន​ពលករ ៩០១​នាក់ក៏​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ផង​នោះដែរ​។​

 នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្សនិង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យបានបង្ហាញ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​។ ការឆ្លង​ដែនខុសច្បាប់​របស់​ពលករ​ខ្មែរ​ខាងលើ​ត្រូវគេ​មើលឃើញថា បាន​លួច​ចាកចេញ​តាមច្រករបៀង និង​ច្រក​អន្តរជាតិ តាមរយៈ​ការអូសទាញ​ពី​មេខ្យល់ និង​ការចាកចេញដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់ថា ការចាកចេញ​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ខ្មេរ​ទៅរក​ការងារ​ធ្វើ​នៅប្រទេស​ថៃ ត្រូវគេ​មើលឃើញថា មានការ​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅលើ​​បញ្ហា​ចំពោះមុខ ដូចជា​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់ ចាប់​ដាក់គុក ធ្វើ​ទារុណកម្មចាញ់បោក​មេខ្យល់ កេង​កម្លាំង​ពលកម្ម រង​ការចាញ់បោក​ជួញដូរ​មនុស្ស​ទៅប្រទេស​ទី​៣ ពលករ​ស្ត្រី​រង​ការរំលោភបំពាន​ផ្លូវភេទ និង​ការ​ជិះ​រថយន្ត​រត់គេច​ពីតម្រួត​ថៃ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ជាដើម​។ បញ្ហាប្រឈម​ទាំងនេះ កន្លងមក​ត្រូវគេ​មើលឃើញថា មាន​ពលករ​ខ្មែរ​មួយចំនួន​បានជួប និង​កើត​ឡើងជា​បន្តបន្ទាប់​បែប​នោះ​រួចមកហើយ​ផងដែរ​។​

​តាមរយៈ​នៃ​ការបញ្ចៀស​បញ្ហា​ប្រឈម​ប្រកបដោយ​គ្រោះថ្នាក់​ខាងលើ ការ​រឹតបន្តឹងទៅលើ​វិធានការ​ប​ង្ក្រា​រ​ទប់ស្កាត់ ត្រូវបាន​ដាក់ចេញ​។ កន្លង​ម​គេ​ឃើញថានគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​បញ្ជាប​ផ្ទាល់​របស់ លោក​ឧ​ត្តម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយបាន​ដាក់​​ចេញ​នូវ​ផែនការ ដល់​កម្លាំង​ការិយាល័យ​ជំនាញ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារអនីតិជន ត្រូវ​ចុះ​សហការ​ជាមួយនិង​នគរបាល​តាម​វរៈ​ការពារ​ព្រំ​ដេ​ន​គោក​ទាំង៤ ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​តាម​បណ្តា​អធិការដ្ឋាននគរបាល​ស្រុក​ក្រុង​ទាំង​៩ ត្រូវធ្វើ​យ៉ាងណា​ចុះ​ទប់ស្កាត់ និង​អប់រំ​ពលករខ្មែរ បម្រុង​ចាកចេញ​ដោយ​ខុសច្បាប់ ឲ្យ​ពួកគាត់​បង្វែរ​មក​បំពេ​ញ​បែបបទចូលទៅ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ស្របច្បាប់​វិញ​។​

 គ្រាន់តែ​រយៈពេល​១​ឆ្នាំ​២០១៥ នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ទប់ស្កាត់​ពលករខ្មែរ​បម្រុង​ទៅរក​ការងារ​ធ្វើ​ខុសច្បាប់ ចំនួន ៤១​លើក សរុប​ពលករ ៧១១​នាក់ក្នុងនោះ​ស្រី ២៣៨​នាក់ កុមារ​៧៤​នាក់​។​វិធានការ​រឹតបន្តឹង​បង្ការ​ទប់ស្កាត់​ពីសំណាក់​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវគេ​មើលឃើញថា​នៅតែ​​បន្ត​អនុវត្ត ជាពិសេស​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តរយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ បានធ្វើការ​ទប់ស្កាត់​ព​លករ​ខ្មែរ​ប្រុស​ស្រី ចំនួន ៣៨នាក់​បន្ថែមទៀត ខណៈដែល​ពលករ​ទាំង​នោះ​ជិះ​រថយន្ត​៣​គ្រឿង ចាក​ចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និង​បន្ទាយមានជ័យ​បម្រុង​ឆ្លងដែន​ខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ស្រុក​សំពៅ​លូនខេត្តបាត់ដំបង​។ ពលករ​ទាំង​៣៨​នាក់ ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញក្រោយពី​មានការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការឆ្លង​ដែន​ខុសច្បាប់​តទៅទៀតនោះ ៕​