អាជ្ញាធរខេត្ត​កំពង់ឆ្នាំង អំពាវនាវ​អោយ​ប្រជាពលរដ្ឋ មក​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​ ​អោយបាន​គ្រប់គ្នា​

​កំពង់ឆ្នាំង: អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​សញ្ជាតិ​ខ្មែរ​ចំនួន ១២២៩ សន្លឹក ត្រូវបាន​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​កំពង់​ហៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​ពិធី​ចែក​អត្ត​សញ្ញាប័ណ្ណ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​លោក កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​សខេង​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ចេង ញ៉ា​ន់ អភិបាលរង ខេត្តកំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កន្លងមកនេះ គឺមាន​ប្រយោជន៍​បី​សំខាន់ៗ គឺមាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ផលប្រយោជន៍ខាង​ការងារ​សង្គម និង​ផលប្រយោជន៍ខាង​នយោបាយ​។ សម្រាប់​អត្ត​សញ្ញាប័ណ្ណ​មួយ​សន្លឹក គឺមាន​សុពលភាព រហូតដល់ ១០​ឆ្នាំ ចំពោះ​ការធ្វើ​អត្ត​សញ្ញាប័ណ្ណ​ជូន​ប្រជាពលរដ្ឋ គឺ​ធ្វើ​ទៅតាម​ល​ក្ខ័​ណ្ឌ​របស់​ក្រសួងមហាផ្ទៃ ដែល​កំណត់​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង និង​ផ្តល់ជូន​ដល់​អ្នក ដែល​ហួស​សុពលភាព​នៃ​ការប្រើប្រាស់ និង​អ្នក​បាត់​។​

​លោក​អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើងទៅ និង​ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណ ហួស​សុពលភាព​ប្រើប្រាស់ ត្រូវ​រួសរាន់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី សញ្ជាតិ​ខ្មែរ នៅតាម​មូលដ្ឋាន ដែល​ក្រុម​ប​ការងារ​បាន​ចុះទៅ​ដល់​។ ប្រជាពលរដ្ឋ ដែល​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​នាពេលនេះ ត្រូវ​យកទៅ​រក្សា​ទុកអោយ​បានល្អ​ចៀសវាង​ការខូចខាត ឬ​បាត់បង់​។ ប្រសិនបើ​មានការ​បាត់បង់ ត្រូវ​រាយ​ការ​មក​សមត្ថកិច្ច​អោយបាន​ឆាប់រហ័ស​។​

​លោក ចេង ញ៉ា​ន់ បាន​មានប្រសាសន៍​ទៀតថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយបាន​ជាប្រចាំ ដើម្បី​ធានា​អោយបាន​នូវ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ឈានទៅ​ទប់ស្កាត់​កុំ​អោយមាន​បទល្មើស​ផ្សេងៗ កើតឡើង​ក្នុ​មូលដ្ឋាន​៕