ផ្តល់​ការឧបត្ថម្ភ​ដល់​កីឡាករ​ចំណុះ​ទូក​នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ: នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ ២០១៥  មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង បាន​យក​អំណោយ​មក​ចែកជូន​ដល់​កីឡាករ ទូក ង  របស់​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​
 
​អំណោយ​ដែល​ប្រគល់ជូន​កីឡា ក ទូក ង រួមមាន អាវយឺត​ចំនួន ១៤៥ អាវ និង ១៤៥​មួក មី​១២​កេស គោ​ជល់ ៦​កេស ទឹក​សុទ្ធ ១០០​យួរ និង​ថវិកា ៦​លាន​រៀល​។​
 
​លោក វរ​:​សេនីយ៍​ឯក វង្ស ធី និយាយថា អំណោយ​ទាំងអស់នេះ មានការ​ចូលរួម​ពី​សប្បុរសជន មាន​ដូចខាងក្រោម លោក អៀ គីម​ហួរ លក់​គ្រឿងសំណង់​បាន​ជួយឧបត្ថម្ភ អាវយឺត​ចំនួន ៦៥ និង​មួក​ចំនួន ៦៥​។ លោក អ៊ឹង សៀង​ហ៊ី ក្រុមហ៊ុន​គូ​ប៊ូ​តា ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ជួយឧបត្ថម្ភ​អាវយឺត ចំនួន ៨០ និង​មួក​ចំនួន ៨០ មួក ផងដែរ​។​
   
​លោក​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ ទូក ង ទាំងអស់ អោយ​ចេះ​ថែទាំ​សុខភាព និង​ខិតខំ​អុំទូក ក្នុង​រយ​:​ពេល​បី​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​៤-៥-៦ ធ្នូ ឆ្នាំ​២០១៥ តទៅ​នេះ ដើម្បី​បាន​ជ័យជំនះ លើ​គូប្រកួត តាម​បច្ចេកទេស​កីឡា​៕

ផ្តល់​ការឧបត្ថម្ភ​ដល់​កីឡាករ​ចំណុះ​ទូក​នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​

ផ្តល់​ការឧបត្ថម្ភ​ដល់​កីឡាករ​ចំណុះ​ទូក​នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​