ទូកង មានតែ ១៧ ប៉ុណ្ណោះ មក​ចូលរួម​អុំ នៅ​ស្ទឹង​សិរីសោភ័ណ នៅ​រសៀល​ថ្ងៃទី​៤ ដល់​ថ្ងៃទី ៦​ធ្នូ​

បន្ទាយមានជ័យ: ក្នុង​គម្រោង​ទូកង​ចំនួន​២១ ដែល​ត្រូវ​មក​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តបន្ទាយមានជ័យ​។ ក៏ប៉ុន្តែ​រហូតដល់​រសៀល​ថ្ងៃទី​៤​ធ្នូ​នេះ មានតែ ១៧ ទូក​ប៉ុណ្ណោះ បានមក​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ស្ទឹង​សិរីសោភ័ណ ចំណុច​ក្រោយ​សាកលវិទ្យាល័យ មានជ័យ ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ពី​ម៉ោង ២​រសៀល ថ្ងៃទី​៤​ធ្នូ ដល់​ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១៥ តទៅ​។​
    
​លោក បួ​យ ម៉េង ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​កម្ម​ការ​បច្ចេកទេស​ប្រកួត បានអោយដឹង កាលពី​ថ្ងៃត្រង់​ទី​៤​ធ្នូ​ថា ទោះជា​ទឹកស្ទឹង​ទាប​ជាង​ឆ្នាំមុនៗ ក៏​ទូកង ត្រូវ​អុំ​ប្រកួត​។ ក្នុងនោះ ទូកង ក៏បាន​ថយចុះ​។ តែ​ទូក​ចំណុះ ៦០​នាក់​ឡើងទៅ នៅមាន ៣​ទូក​។ ទូក​ចំណុះ ៤០​នាក់ មាន ៣​ទូក នៅ​ដដែល និង​ទូក​ចំណុះ ២២​នាក់ មាន ៩​ទូក និង​ទូក​ចំណុះ ១២​នាក់ មាន ២​ទូក​។​

ប្រភព​ព័​ត័​មាន​អោយដឹងថា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​ផ្នែក​ពាក់ព័ន្ធ​បាន​ត្រៀមលក្ខណ​: រៀបចំ​ស្រេចបាច់​អស់ហើយ ដើម្បី​អុំ​ទូកង ក្នុង​ខេត្តបន្ទាយមានជ័យ ដូច​គ្រោងទុក​។​
   
​ចំណុះ​ទូក ក៏បាន​អុំ​សមជា​ច្រើន​ថ្ងៃ​មក​ដែរ​។ ក្នុងនោះ ឆ្នាំនេះ បងប្អូន​ពលរដ្ឋ អាចមាន​កន្លែង​ធំ​ទូលាយ ក្នុងការ​មក​ទស្សនា​នៅ​សងខាង​មាត់​ស្ទឹង គឺ​ត្រើយ​ខាងជើង នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ មានជ័យ នៅ​ត្រើយ​ខាងត្បូង ក៏មាន​ផ្លូវដី​ជា​ផ្លូវ​អប​មាត់​ស្ទឹង ដែល​ខេត្ត​ស្ថាបនា បាន​ជាង ៧០០ ម៉ែត្រ​ហើយ​ដែរ​។​
   
​ក្នុង​ពិធី​បើក​ព្រះរាជ​ពី​ធី​បុណ្យអុំទូក នា​ម៉ោង​២​រសៀល ថ្ងៃទី​៤​ធ្នូ​នេះ គឺមាន​ការចូលរួម​ពី​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​ភ្ញៀវ​រាប់ពាន់នាក់​ផង​។​
   
​លុះដល់​រសៀល​ថ្ងៃទី​៦​ធ្នូ ជា​ពី​ធី​បិទ ដោយមាន​ការចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នឹង​អញ្ជើញ​ចូលរួម​ផ្តល់រ​ង្វាន់ អំណោយ​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​កីឡាករ និង​ចំណុះ​ទូក​៕ 

ទូកង មានតែ ១៧ ប៉ុណ្ណោះ មក​ចូលរួម​អុំ នៅ​ស្ទឹង​សិរីសោភ័ណ នៅ​រសៀល​ថ្ងៃទី​៤ ដល់​ថ្ងៃទី ៦​ធ្នូ​

ទូកង មានតែ ១៧ ប៉ុណ្ណោះ មក​ចូលរួម​អុំ នៅ​ស្ទឹង​សិរីសោភ័ណ នៅ​រសៀល​ថ្ងៃទី​៤ ដល់​ថ្ងៃទី ៦​ធ្នូ​

ទូកង មានតែ ១៧ ប៉ុណ្ណោះ មក​ចូលរួម​អុំ នៅ​ស្ទឹង​សិរីសោភ័ណ នៅ​រសៀល​ថ្ងៃទី​៤ ដល់​ថ្ងៃទី ៦​ធ្នូ​