Floyd បង្ហាញ​កូន​ខ្លា​​អាយុ​២​ខែ​ ជា​សត្វ​ចិញ្ចឹម​ថ្មី​របស់​ខ្លួន

Floyd បង្ហាញ​កូន​ខ្លា​​អាយុ​២​ខែ​ ជា​សត្វ​ចិញ្ចឹម​ថ្មី​របស់​ខ្លួន

Floyd Mayweather ដែល​ទើប​ចូល​និវត្តន៍​ពី​អាជីព​កីឡា​ប្រដាល់​កាល​ពី​ពេល​កន្លង ទៅ​បាន​បង្ហោះ​រូប​សត្វចិញ្ចឹម​ថ្មីរបស់​ខ្លួន គឺ​សត្វ​ខ្លា​មួយ​ក្បាល​ដែល​ជា​កាដូ​មុន​ថ្ងៃ​បុណ្យ​ណូអែល។

 

Floyd បង្ហាញ​កូន​ខ្លា​​អាយុ​២​ខែ​ ជា​សត្វ​ចិញ្ចឹម​ថ្មី​របស់​ខ្លួន

 

នៅ​ក្នុង​រូបថត​គេ​ឃើញ​អតីត​កំពូល​អ្នក​ប្រដាល់​អាមេរិក​ អង្គុយ​នៅ​លើ​ជណ្ដើរ​ថ្មម៉ាប​ក្បែរ​កូន​ខ្លា​មួយ​ក្បាល មានអាយុ​២ខែ ដោយ​មាន​ខ្សែ​ជាប់​នៅ​នឹងក ហើយ Floyd ក៏​បាន​សុំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ជួយ​រក​ឈ្មោះ​ដាក់​ឲ្យសត្វ​ចិញ្ចឹម​ថ្មី​របស់​ខ្លួន​ផង​ដែរ។

 

សេដ្ឋី​ប្រដាល់​វ័យ ៣៨ឆ្នាំ​បាន​សរសេរ​នៅ​ពី​ក្រោម​រូប​លើ​គណនី Facebook របស់​ខ្លួន​ថា៖ “ខ្ញុំ​សូម​អរគុណ​ក្រុម @themoneyteamrussia ​ក្នុង​ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ដែល​បាន​​ស្វាគមន៍ និង​ជូន​អំណោយ​សត្វ​ខ្លា​ដ៏​កម្រ​ពី​ប្រទេស​ឥណ្ឌា​មួយ​ក្បាល​នេះ។ តើ​មាន​នរណា​ជួយ​ខ្ញុំ​រក​ឈ្មោះ​ដាក់​ឲ្យ​កូន​ខ្លា​ញី​នេះ​បាន​ដែរ?”។

 

នេះ​មិន​មែន​លើក​ដំបូង​ឡើយ​​ដែល​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ យក​សត្វ​ខ្លា​មក​ចិញ្ចឹម ព្រោះ​កន្លង​មកអតីត​​​អ្នកប្រដាល់ទម្ងន់​យក្ស Mike Tyson ក៏​ធ្លាប់​ចិញ្ចឹម​សត្វ​ខ្លា​ក្នុង​ផ្ទះ​របស់​គេ​ផង​ដែរ។

 

Floyd បង្ហាញ​កូន​ខ្លា​​អាយុ​២​ខែ​ ជា​សត្វ​ចិញ្ចឹម​ថ្មី​របស់​ខ្លួន

Mike Tyson ក៏​ធ្លាប់​ចិញ្ចឹម​ខ្លា​ដែរ

 

ក្នុង​មួយ​អាជីព​របស់ Floyd Mayweather មិន​ដែល​ស្គាល់​ពាក្យ​ថា​បរាជ័យ​នោះ​ទេ​ ក្រោយ​ប្រកួត​បាន៤៩ ដង​ឈ្នះ​ទាំង​៤៩ដង ដោយ​គ្រង​ខ្សែ​ក្រវាត់​ជាច្រើន​ស្ថាប័ន មាន​ដូច​ជា​​ដូចជា WBA, WBC និងWBO៕

 

ចុចអាន៖ Floyd ឲ្យ​នារី​​ម៉ាស្សា​ម្ដង​៤​នាក់​បង្ហាញ​ពី​ជីវិត​រស់​នៅ​បែប​អ្នក​មាន

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail