ប្រើ​ហិង្សា​លើ​ប្អូនស្រី ម្តាយ​ទ្រាំ​លែង​បាន​ប្តឹង​ប៉ូលិស​ចាប់ខ្លួន ធ្លាយ​រឿង​ឆក់​ទូរ​សព្ទ័​ដៃ​គេ​ច្រើន​លើក

រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យជា​មុខ​សញ្ញា​​យ៉ាង​​សកម្មម្នាក់ ​និង​​ធ្លាប់​ជាប់​ពន្ធនាគារ​​ចំនួន​២​លើ​​កមក​​ហើយ​​នោះ ត្រូវ​​​កម្លាំង​នគរ​បាល​​​ប៉ុស្តិ៍​​ផ្សារ​ដើម​ថ្កូវ​​ធ្វើការ​ឃាត់​ខ្លួន ក្រោយ​ពី​​ទទួល​​​​ពាក្យបណ្តឹង​ពី​ម្តាយ​របស់​​គេ​​ថា បាន​​ប្រើ​អំពើ​ហិង្សា​​ទៅ​លើ​ប្អូនស្រី ដែល​​ហេតុ​​​ការណ៍​​នេះ​​កើតឡើង​កាលពី​វេលា​​ម៉ោង​០៩ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​​ជួល​គ្មាន​លេខ​មួយ​​កន្លែង ​​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការ​មន ​។

​ប្រភពបានឱ្យ​ដឹង​​ថា ​​ជនសង្ស័យ​ឈ្មោះអ៊ុំ ច​ន្នី អាយុ២៨​ឆ្នាំ ​មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​​ជួល​គ្មាន​លេខ​ ​។ ​មុន​ពេល​កើត​ហេតុ ​​ជន​សង្ស័យរូបនេះ​បាន​ប្រើ​អំពើ​​ហិង្សា​ទៅ​លើ​ប្អូនស្រី​ម្នាក់​​របស់​ខ្លួន ​ហើយ​ក៏​ត្រូវ​​ស្ត្រី​​ចំណាស់​ម្នាក់​ជា​ម្តាយ​បាន​​ទូរស័ព្ទ​​​ប្រាប់​កម្លាំង​​ប៉ុស្តិ៍​​​ឱ្យ​​ចាប់ខ្លួន​យក​ទៅ​ធ្វើការ​​អប់រំ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព