​ក្រុង​ម៉ូស្គូ​ព្រមាន​ប្រាប់​ក្រុង​បាង​កក​ពី​លទ្ធ​ភាព​វាយ​ប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម

ប្រទេស​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​៤ ធ្នូ ថា បាន​ទទួល​ការ​ព្រមាន​ប្រាប់​ពី​រុស្ស៊ី​អំពី​លទ្ធ​ភាព​​នៃ​ការ​វាយ​ប្រហារ​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​ប្រឆាំង​បណ្តា​ផល​ប្រយោជន៍​របស់​រុស្ស៊ី​ជាមួយ​ការ​បញ្ជូន​មក​កាន់​ដែន​ដី​ថៃ​នូវ​ជន​សកម្ម​ប្រយុទ្ធ​ស៊ី​រី​១០​នាក់​នា​ដើម​រដូវ​ទេស​ចរណ៍​របស់​ប្រទេស​នេះ ។

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ក្រុង​បាង​កក អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​ថ្លែង​ថា សម្រាប់​ពេល​នេះ​វា​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា​បញ្ជូន​មក​ដោយ​ភ្នាក់​ងារ​សម្ងាត់​រុស្ស៊ី​ FSB ហើយ​ព័ត៌​មាន​ទាំង​នេះ​ត្រូវ​ត្រួត​ពិនិត្យ។

ពុំ​មាន​ការ​អះ​អាង​ច្បាស់​លាស់​ណា​មួយ​អាច​ទទួល​បាន​ក្នុង​ពេល​ភ្លាមៗ​ពី​សំណាក់​អាជ្ញា​ធរ​រុស្ស៊ី​ឡើយ​ ។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​បន្ត​ថា FSB បាន​ព្រមាន​ប្រាប់​យើង​ពី​លទ្ធ​ភាព​វាយ​ប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ ដែល​សំដៅ​លើ​បណ្តា​ផល​ប្រយោជន៍​រុស្ស៊ី​នៅ​ថៃ​។

ពេល​បុណ្យ​ណូ​អែល​ និង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ នា​រដូវ​ទេស​ចរណ៍​នៅ​ថៃ​ ដោយ​ពួក​អ្នក​ទេស​ចរ​រុស្ស៊ី​​សម្រុក​ចូល​មក​៕