វាយ​ប្រហារ​ក្លិប​ឌី​ស្កូ​មួយ​ក្នុង​ក្រុង​គែរ ស្លាប់​១៦​នាក់​

យោង​តាម​តុល្យ​ការ​ថ្មី​មួយ​របស់​ប៉ូលិស​ថា មនុស្ស​យ៉ាង​តិច​១៦​នាក់​បាន​ត្រូវ​ស្លាប់ និង​២​នាក់​ទៀត​រង​របួស​ កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ មុន​ពេល​ព្រឹក​ព្រលឹម​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ដប​សាំង​ដុត​មួយ​ប្រឆាំង​ក្លិប​ឌី​ស្កូ​មួយ​កន្លែង​នៃ​ទី​ក្រុង​គែរ​។

តុល្យ​ការ​មុន​នេះ​រៀប​រាប់​ពី​មនុស្ស​ស្លាប់​១២​នាក់​ និង​របួស​៥​នាក់​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែល​កើត​មាន​នៅ​កណ្តាល​រដ្ឋ​ធានី​អេហ្ស៊ីប​។

ពួក​អ្នក​វាយ​ប្រហារ​បាន​រត់​គេច​ខ្លួន​ហើយ​ប៉ូលិស​ចាប់​ផ្តើម​តាម​ប្រមាញ់​។

ការ​វាយ​ប្រហារ​នេះ​ញ៉ាំ​ង​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ក្នុង​ក្លិប​រាត្រី​ដោយ​មាន​ផ្សែង​ខ្មៅ​ខ្មួល​ហុយ​ចេញ​៕