បែកធ្លាយ​រឿង​មន្ត្រី​មេព្រៃ​មួយ​រូប រត់ការ​ឈើប្រណិត​ខុសច្បាប់ដឹកក្នុងរថយន្ត​ខ្នាត​ធំ​យី​ឌុ​ប

ខេត្តរតនគិរី ៖ គួ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទិ​២៥ វិច្ឆិកា ២០១៥ ម៉ោង​យប់ គយ​ចល័ត​បាន​ស្ទាក់​រថយន្ត​យី​ឌុ​ប​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​3A-0053 ចាប់​លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ា ជំនួយការ​នាយ​ដ្ឋា​ន​គយ និង​ស្រាវជ្រាវ​បទល្មើស ហើយ​នៅ​ក្នុង​រថយន្ត​យី​ឌុ​ប​មាន​សុទ្ធតែ​ឈើប្រណិត ប្រភេទ​ធ្នុង សរុប​ចំនួន​ជាង​៣០​ម៉ែត្រគូប ឈើ​ធ្នុង​ពាក់កណ្តាល ក្រ​ញូ​ង​ពាកកណ្តាល ។

ទាក់ទិន​ករណី​ខាងលើ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ច្រក​ទ្វារ និង​សមត្ថកិច្ច​យាម​តាម​ដងផ្លូវ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ចំនួន​២​គ្រឿង ម៉ាក​យី​ឌុ​ប ត្រូវ​គយ​ចល័ត​ចាប់​បាន​តែ​មួយ​គ្រឿង ដោយ​មួយ​គ្រឿង​ទៀត រត់​រួច​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ ។

បើ​តាម​មន្ត្រីរាជការ​ស្រុក​អូ​រយ៉ា​ដាវ​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រថយន្ត​យី​ឌុ​ប​ដែល​គយ​ចល័ត​ចាប់​បាន​នោះ គឺ​ឈ្មោះ ជា កុ​ណា​រ៉ា អតីត​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ជា​អ្នក​រត់ការ រថយន្ត​យី​ឌុ​ប​ទាំង​២​គ្រឿង ផ្ទុក​ឈើប្រណិត​ខុសច្បាប់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដែល​គយ​ចល័ត​ចាប់​បាន​តែ​១​គ្រឿង​គត់ លោក​មេព្រៃ​រូប​នោះ រត់ការ​សមត្ថកិច្ច​តាម​ដងផ្លូវ​ចោះ​ៗ រត់​មិន​គ្រប់​ស្ថាប័ន​នោះ​ទេ ទើប​សមត្ថកិច្ច​គយ​ចល័ត​ចាប់​បាន​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិន​ត្រឹមតែ​រត់ការ​ឈើប្រណិត​ខុសច្បាប់​ម្យ៉ាង​ទេ ថែម​ទាំង​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត កំរាម​សមត្ថកិច្ច​តាម​ដងផ្លូវ​ទៀត​ផង ហើយ​លោក ជា កុ​ណា​រ៉ា ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មាន​តួនាទី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ការពារ​ប្រយោជន៍​ជាតិ តែ​បែរជា​មក​រួម​ដៃ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ព្រឹ​ត្តបទ​ល្មើស​ទៅ​វិញ?

លោក​ជា កុ​ណា​រ៉ា អតីត​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង និង​ជា​អ្នក​រត់ការផងនោះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ធ្វើការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ​៕