ស្រាយ​ចម្ងល់​មិត្ត​អ្នក​អាន ដែល​គិត​ថា iOS9.1 អាច Jailbreak បាន!

មានមិត្តអ្នកអាន មួយចំនួន បានចោទសួរ មកកាន់ ខេមបូ ថាពួកគេ បានឃើញវីដេអូ និងពត៌មាន មួយចំនួន នៅលើ គេហទំព័រ ពត៌មាន បរទេសបង្ហាញ ពីប្រព័ន្ធ ប្រតិបត្តិការ iOS9.1 អាច Jailbreak បាន ហើយពួកគេ សួរថានេះ ជាការពិត ឬមិនពិត? ដូច្នេះ ខេមបូ ហ៊ានឆ្លើយតប ទៅវិញថា វាមិនពិតទេ។

ស្រាយ​ចម្ងល់​មិត្ត​អ្នក​អាន ដែល​គិត​ថា iOS9.1 អាច Jailbreak បាន!

យើងបានព្យាយាម ឆ្លើយតបសំនួរ របស់ពួក គាត់ហើយ ប៉ុន្តែនៅមាន មិត្តអ្នកអាន មកចោទសួរ បន្តៗគ្នា ពីរឿងនេះ។ យើងក៏ សម្រេចចិត្ត ចេញពត៌មាន មួយនេះ ហើយក៏សូមប្រាប់ ដល់មិត្ត អ្នកអាន ទាំងអស់គ្នា ថាប្រព័ន្ធ ប្រតិបត្តិការ iOS9.1 នេះ មិនទាន់អាច ធ្វើការ Jailbreak បានទេ នាពេលនេះ។ ហើយយើងក៏ សង្ឃឹមថា មិត្តអ្នកអាន​ អាចជៀសវាង កុំបើកចូល គេហទំព័រ ដែលចេញផ្សាយ ពត៌មាន មិនពិត ទាំងនោះ ព្រោះនេះ គ្រាន់តែជាការ បោកបញ្ឆោត តែប៉ុណ្ណោះ។

ស្រាយ​ចម្ងល់​មិត្ត​អ្នក​អាន ដែល​គិត​ថា iOS9.1 អាច Jailbreak បាន!

នៅពេលដែលប្រព័ន្ធប្រតិបត្តិការ iOS9.1 នេះ អាច Jailbreak បានពិតប្រាកដ ខេមបូ នឹងបញ្ចេញ ពត៌មានភ្លាម ហើយយើង ធានាថា នឹងទាន់ ពេលបំផុត ដូចនេះ អ្នកអាច រង់ចាំដំណឹងល្អ នេះជាមួយ ខេមបូ បាន ល្អជាជាង បើកចូល គេហទំព័រ ដែលចេញ ពត៌មានមិនច្បាស់លាស់ ទាំងនោះ។

  • ដោយ: Hong
  • 3:59 PM, 04 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ