ប៉ុន្មានម៉ោងមុននេះបន្តិច មានការវាយប្រហារ ដោយគប់គ្រាប់បែកភ្លើង ក្នុងភោជនីយដ្ឋានមួយនៅអេហ្ស៊ីប បង្កឲ្យមនុស្ស ១៨នាក់ ត្រូវឆេះស្លាប់ទាំងរស់

អេហ្ស៊ីប៖ ប៉ុន្មានម៉ោងមុននេះបន្តិច មានការគប់គ្រាប់បែក ចូលក្នុងភោជនីយដ្ឋានមួយកន្លែង នៅឯប្រទេសអេហ្ស៊ីប ដែលបានបង្កឲ្យមនុស្ស ចំនួន១៨នាក់ ឆេះស្លាប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភោជនីយដ្ឋាន Cairo ដែលស្ថិតនៅក្នុងតំបន់ Agouza ចំកណ្តាលរដ្ឋធានីអេហ្ស៊ីប ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ក្រោយពីមានជនដៃដល់ ដែលត្រូវបានគេសន្និដ្ឋានថា ជាបុគ្គលិកម្នាក់ដែលទើបនឹងត្រូវគេបញ្ឈប់ ពីការងារ បានយកគ្រាប់បែកភ្លើង ប្រភេទដបស្រា Molotov cocktail ហើយដុតភ្លើងឲ្យឆេះ ជាច្រើនដបគប់ទៅលើ ភោជនីយដ្ឋានមួយនោះ ដែលជាហេតុនាំឲ្យ មនុស្ស១៨នាក់ នៅក្នុងភោជនីយដ្ឋាននោះ មិនអាចរត់ចេញទាន់ ក៏ត្រូវភ្លើងដុតឆេះស្លាប់ទាំងរស់ ហើយអ្នកខ្លះទៀត ឈ្លក់ផ្សែងរហូតទាល់ស្លាប់ផងដែរ។

ប៉ុន្មានម៉ោងមុននេះបន្តិច មានការវាយប្រហារ ដោយគប់គ្រាប់បែកភ្លើង ក្នុងភោជនីយដ្ឋានមួយនៅអេហ្ស៊ីប បង្កឲ្យមនុស្ស ១៨នាក់ ត្រូវឆេះស្លាប់ទាំងរស់
ភោជនីយដ្ឋាន Cairo ដែលរងការវាយប្រហារ ស្ថិតនៅក្នុងទីប្រជុំជន ចំកណ្តាលទីក្រុងអេហ្ស៊ីប

យ៉ាងណាមិញ បើផ្អែកលើភ្នាក់ងារព័ត៌មាន Middle East បានដកស្រង់សម្តីរបស់ មន្ត្រីសន្តិសុខដែល មិនបញ្ចេញឈ្មោះម្នាក់ ឲ្យដឹងថា ជនដៃដល់ គឺមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ហើយក៏បាននាំគ្នា គប់គ្រាប់បែកភ្លើង ជាច្រើនទៅលើគោលដៅ របស់ពួកគេដែលទំនងជា សំដៅទៅលើ ក្លឹបកំសាន្តដែលស្ថិតនៅជាន់ក្រោមដី នៃភោជនីយដ្ឋាននោះ ហើយដោយសារតែអណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរហ័សបំផុតនោះ បូករួមនឹងក្លឹបនោះ មិនមានផ្លូវសម្រាប់រត់ចេញផង ទើបធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនបែបនេះ។

គូសបញ្ជាក់ផងដែរថា ក្រុមអាជ្ញាធរ ក៏កំពុងតែបើកការ ស៊ើបអង្កេតជាបន្ទាន់មួយ ជុំវិញអំពើ វាយប្រហារដ៏អាក្រក់អាក្រីមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម នឹងមាននៅពេលបន្ទាប់៕

ប៉ុន្មានម៉ោងមុននេះបន្តិច មានការវាយប្រហារ ដោយគប់គ្រាប់បែកភ្លើង ក្នុងភោជនីយដ្ឋានមួយនៅអេហ្ស៊ីប បង្កឲ្យមនុស្ស ១៨នាក់ ត្រូវឆេះស្លាប់ទាំងរស់
ការវាយប្រហារដ៏អាក្រក់ កើតឡើងថ្មីទៀតហើយ នៅក្នុងប្រទេសអេហ្ស៊ីប

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត