កំពូល​កីឡាការិនី​វាយកូនគោល​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក​ហាត់ «​យោគៈ​» នៅ​មាត់សមុទ្រ​ក្នុង​ពេល​សម្រាក​លំហែកាយ

នាង Michelle Wie កីឡាការិនី​វាយកូនគោល​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក សញ្ជាតិ​កូរ៉េ បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ទី​២៦​នៅ​លើ​ពិភពលោក កំពុង​បង្ហាញ​រូបភាព​ការ​ហាត់ «​យោគៈ​» នៅ​មាត់សមុទ្រ​ក្នុង​ពេល​សម្រាក​លំហែកាយ អំឡុង​ពេល​បិទ​រដូវ​កាល​ប្រកួត LPGA Tour​។

សម្រាប់​សមិទ្ធផល​ក្នុង​ឆ្នាំ​២០១៥ របស់​នាង Michelle Wie គឺ​លេង​មិនសូវ​ល្អ ព្រោះ​មិន​បាន​ឈ្នះ​ពាន​ជើងឯក​អ្វី​សោះ និង​រក​ចំណូល​បាន​ត្រឹមតែ​៣៤៨.៩១៨ ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ក្នុង​ក្របខ័ណ្ឌ LPGA Tour នៅ​រដូវ​កាល​២០១៦ នឹង​ចាប់ផ្ដើម​ឡើង​ក្នុង​រវាង​ពី​ថ្ងៃ​ទី​២៨​ដល់​៣១មក​រា ខាង​មុខ ៕