មិត្ត​ប្រុស​ប្រច័ណ្ឌ​ខ្លាំង​​ព្រោះ​ Taylor Swift នៅ​តែ​គិត​ដល់ Harry Styles


មិត្ត​ប្រុស​ប្រច័ណ្ឌ​ខ្លាំង​​ព្រោះ​ Taylor Swift នៅ​តែ​គិត​ដល់ Harry Styles

សកម្មភាព​​នា​ពេល​ថ្មី​ៗ​នេះ​របស់​​តារា​ចម្រៀង​រាង​ខ្ពស់​ស្រឡះ​ Taylor Swift បាន​ធ្វើ​ឲ្យមិត្ត​ប្រុស​កើត​ក្ដី​ប្រច័ណ្ឌ​ជា​ខ្លាំង។

 

តារា​ចម្រៀង​សហរដ្ឋ​អាមេរិក Taylor Swift ​ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ត្រលប់​ទៅ​រក​អតីត​សង្សារ​ដែល​ជា​សមាជិក​ក្រុម​ចម្រៀង One Direction លោក Harry Styles វិញ​នោះ​ទេ។ ប៉ុន្តែមិត្ត​ប្រុស​ពេល​បច្ចុប្បន្ន​របស់​នាង DJ Calvin Harris កំពុង​តែ​បារម្ភ​ថា​មិត្ត​ស្រី​របស់​ខ្លួន​នៅ​តែ​នឹក​ដល់​ស្នេហា​ចាស់​មួយ​នេះ។ សូម​បី​តែ​ការ​រំលឹក​ឈ្មោះ​របស់​សមាជិក​ក្រុម​ចម្រៀង​អង់គ្លេស​មួយ​នេះ​ក៏​ធ្វើ​ឲ្យ DJ ម្នាក់​នេះ​ក្ដៅ​ក្រហាយ​ដែរ។

 

មិត្ត​ប្រុស​ប្រច័ណ្ឌ​ខ្លាំង​​ព្រោះ​ Taylor Swift នៅ​តែ​គិត​ដល់ Harry Styles

បណ្ដាញ​ព័ត៌មាន Hollywoodlife បាន​រាយការណ៍​ថា “Calvin បាន​បោះ​បង់​ចោល​នូវ​ទម្លាប់​ខិលខូច​ពី​មុន​របស់​ខ្លួន​ចោល​អស់​ហើយ​ដើម្បី​ស្នេហា​រវាង​ខ្លួន​ជា​មួយ​នឹង Taylor។ តារា​ម្នាក់​នេះ​មិន​ចូល​ចិត្ត​ទេ​នៅ​ពេល​ដែល​មិត្ត​ស្រី​ខ្លួន​និយាយ​ពី​អតីត​មិត្ត​ប្រុស​របស់​នាង​ បើ​ទោះ​ជា​រឿង​នោះ​មិន​ល្អ​ក៏​ដោយ។ លោក​ចង់​ឲ្យ​នាង​គិត​តែ​ពី​ខ្លួន​លោក​តែ​ម្នាក់​ប៉ុណ្ណោះ។ Calvin តែង​តែ​ប្រច័ណ្ឌ​នៅ​ពេល​គិត​ថា​សង្សារ​ខ្លួន​នៅ​តែ​នឹក​ដល់ Harry និង​មនុស្ស​ដទៃ​ទៀត​ដែល​នាង​ធ្លាប់​ស្រលាញ់​ ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​លោក​ពិបាក​ចិត្ត​ជា​ខ្លាំង”។

 

មិត្ត​ប្រុស​ប្រច័ណ្ឌ​ខ្លាំង​​ព្រោះ​ Taylor Swift នៅ​តែ​គិត​ដល់ Harry Styles

ហេតុការណ៍​នេះ​បាន​​ផ្ទុះ​ឡើង​បន្ទាប់​ពី​តារា​ចម្រៀង​វ័យ ២៥ឆ្នាំ​ បាន​ like រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​នាង ​និង Harry Styles នៅ​លើ​គេហទំព័រ Tumblr។ គួរ​បញ្ជាក់​ផង​ដែរ​ថា Taylor និង Harry បាន​បែក​គ្នា​កាល​ពី​បី​ឆ្នាំ​មុន ប៉ុន្តែ​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​សង្ឃឹម​ថាថ្ងៃ​ណាមួយ​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​គ្នា​វិញ៕

 

ចុចអាន៖Adele បំបែក​កំណត់​ត្រា​ចម្រៀង​​ពិភពលោក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖hollywoodlife