អគ្គិភ័យឆាបឆេះ រោងចក្រមួយកន្លែង នៅកំពង់ស្ពឺ មួយដង្ហើមចង្រឹត

កំពង់ស្ពឺ៖ នៅម៉ោងប្រមាណជា ២ និង៣០នាទី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ មានអគ្គិភ័យបាន ឆាបឆេះឡើង នៅក្នុងរោងចក្រ អរៀនអ៊ីនធឺណាសសិនន័រ ប្រាយ ខេមបូឌា ហ្កាមែននៅភូមិត្បែង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបង្កឲ្យការភ្ញាក់ផ្អើលទៅ ដល់កម្មករដែលកំពុងបំពេញការងារ។

បើតាមការបំភ្លឺរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដោយសារតែមានកម្មករម្នាក់ បានយកច្រាស់ដែកទៅត្រដុស ជាមួយវត្ថុអ្វីម្យ៉ាងនៅក្នុងរោងចក្រ ក៏បណ្តាលឲ្យមាន ករណីភ្លើងឆាបឆេះឡើង ប៉ុន្តែមិនបានបង្កឲ្យ អ្នកណាម្នាក់ រងរបួសឡើយ។ រហូតមកដល់ម៉ោង៣រសៀល ថ្ងៃដដែលភ្លើងបានរលត់វិញហើយ ។

សូមបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះ ថៅកែបានអនុញ្ញាតឲ្យកម្មករ ឈប់សម្រាក់មួយល្ងាច៕

អគ្គិភ័យឆាបឆេះ រោងចក្រមួយកន្លែង នៅកំពង់ស្ពឺ មួយដង្ហើមចង្រឹត

អគ្គិភ័យឆាបឆេះ រោងចក្រមួយកន្លែង នៅកំពង់ស្ពឺ មួយដង្ហើមចង្រឹត