កម្លាំងនគរបាល ខណ្ឌច្បារអំពៅ សហការជា មួយកម្លាំង នគរបាលប៉ុស្តិ ចាប់មុខសញ្ញា ចែកចាយនិង ប្រើប្រាស់ ថ្នាំញៀន ៩នាក់នៅ

ភ្នំពេញ : លោកម៉ៅ សឿត អធិការរង ទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ បានអោយដឹងថា កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំង នគរបាល តាមបណ្តាប៉ុស្តិ  បានឃាត់ ខ្លួនជនសង្ស័យ ចំនួន ៩នាក់ ពាក់ពន្ធ័ករណីគឿងញៀន ហើយត្រូវបានបញ្ជូន ទៅតុលាការជាបន្តបន្ទាប់ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំង នគរបាល ប៉ុស្តិ ចុះបង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន ២គោលដៅ និង ចាប់ខ្លួនជាបន្តបន្ទាប់នៅ២ គោលដៅផ្សេងគ្នា ដកហូតបានថ្នាំញៀន៧កញ្ចប់ ,ទូរស័ព្ទដៃ និងសម្ភារៈសម្រាប់ជក់មួយ ចំនួន ។

 គោលដៅទី១ : ជនសង្ស័យ៦នាក់ត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍វាលស្បូវ និងប៉ុស្តិ៍ព្រែកឯង ចាប់ខ្លួនបាន នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ដកហូតបានថ្នាំញៀន៦កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍សម្រាប់ ជក់២កំប្លេរ ប្រាក់២ម៉ឺនរៀល  ។

ជនសង្ស័យទាំងនាក់៦ត្រូវកម្លាំង នគរបាលចាប់ខ្លួននៅចំណុចផ្ទះ គ្មានលេខ ភូមិទួលតាចាន់សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ  ។

ជនសង្ស័យ ទី១-ឈ្មោះ ឡាំ ផល្លាហៅ គា ភេទ ប្រុស អាយុ ៣៦ឆ្នាំ  មុខរបរ រត់កង់បី ស្នាក់នៅភូមិ ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ ជាអ្នកជួញដូរថ្នាំញៀន ,ទី២-ឈ្មោះ មុំចាន់រិទ្ធ ភេទ ប្រុស អាយុ ២៩ឆ្នាំ  គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាអ្នកជួញដូរ ,ទី៣-ឈ្មោះ យិន ចាន់ធារឿន ភេទ ប្រុស អាយុ ២៥ឆ្នាំ  មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ  ខណ្ឌច្បារអំពៅ  ជាអ្នកប្រើប្រើប្រាស់ ,ទី៤-ឈ្មោះ ប៉ុន ចាន់ណារា ភេប្រុស អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ ជាអ្នកប្រើប្រាស់ ,ទី៥-ឈ្មោះ ញ៉ឹក សង្ឃឹម ភេទប្រុស អាយុ ១៦ឆ្មាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១០៣ ផ្លូវ៦៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាអ្នកប្រើប្រាស់,និង ទី៦-ឈ្មោះ យូថៃតុង ភេទប្រុស អាយុ២០ឆ្នាំ  មុខរបរ លក់ដូរ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាអ្នកប្រើប្រាស់។

ចំពោះគោលដៅទី២ : ជនសង្ស័យ៣នាក់ ទៀតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មីចាប់ខ្លួនបាននៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចក្នុងរោងចាំចំការស្វាយ មួយកន្លែងស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារ អំពៅ ដកហូតបានថ្នាំញៀន១កញ្ចប់  សម្ភារៈសម្រាប់ជក់ និងឧបករណ៍មួយចំនួនទៀត ។

 ជនសង្ស័យទាំង៣នាក់មាន,ទី១-ឈ្មោះ សុង ចាន់ណា ហៅ ចាស់ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិចំពុះក្អែក  សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះ មុត រដ្ឋា ហៅ ផ្លូច ភេទ ប្រុស អាយុ ១៩ឆ្នាំ  មុខរបរ កសិករ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី៣-ឈ្មោះ ហង្ស សារិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ  មុខរបរ កសិករ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

លោកម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានអោយដឹងថា  ជនសង្ស័យទាំង៩នាក់ កំពុងធ្វើការសាក សួរបន្ថែម ដើម្បីបំពេញនីតិវិធី ក្នុងនោះមានមួយចំនួនជាប់ពាក់ ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  មួយចំនួនទៀត ជាប់ពាក់ព័ន្ធករណីរក្សាទុក ដោយខុស ច្បាប់នូវសារធាតុញៀនសម្រាប់ប្រើប្រាស់ ។ យ៉ាងណាក៍ជនសង្ស័យទាំង៩នាក់នេះ លោកកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕

កម្លាំងនគរបាល ខណ្ឌច្បារអំពៅ សហការជា មួយកម្លាំង នគរបាលប៉ុស្តិ ចាប់មុខសញ្ញា ចែកចាយនិង ប្រើប្រាស់ ថ្នាំញៀន ៩នាក់នៅ

កម្លាំងនគរបាល ខណ្ឌច្បារអំពៅ សហការជា មួយកម្លាំង នគរបាលប៉ុស្តិ ចាប់មុខសញ្ញា ចែកចាយនិង ប្រើប្រាស់ ថ្នាំញៀន ៩នាក់នៅ