អាជ្ញាធរស្រុកឱរ៉ាល់ បង្កើតគណៈកម្មការចម្រុះចុះដោះស្រាយ ករណីទំនាស់ដីធ្លីប្រជាពលរដ្ឋ ដោយមានវត្តមាន CNRP

កំពង់ស្ពឺ៖ អាជ្ញាធរស្រុកឱរ៉ាល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះមួយ ដោយមានវត្តមានរបស់ សមាជិកគណបក្សសង្គ្រោះជាតិចូលរួមផងដែរ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីដ៏រំារ៉ៃរបស់ប្រជាពលរដ្ឋ នៅថ្ងៃស្អែកនេះ។

តាមសេចក្តីរាយការណ៍ការពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលប្រចំាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែធ្នូ ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល និងគណអភិបាលស្រុកឱរ៉ាល បានឯកភាពគ្នាចុះទៅដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ៤ករណីដែលកើតឡើងច្រើនឆ្នំាមកហើយ ហើយអាជ្ញាធរក៏អនុញ្ញាត្តឲ្យមានវត្តមានតំណាងពីខាងគណបក្សសង្គ្រោះជាតិ មន្រ្តីសាលាខេត្ត និងមន្ទីរពាក់ព័ន្ធចូលរួមផងដែរ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា គណៈកម្មការចម្ រុះនឹងបែងចែកការងារជា ៤មុខព្រួញផ្សេងគ្នា ទី១.ស្ថិតនៅចំណុចភូមិអូតោង ទី២.ស្ថិតនៅចំណុចព្រៃផ្តៅ ទី៣. ស្ថិតនៅចំណុចភ្នំចាស់ និងទី៤.នៅក្រុមហ៊ុនហ្វ័រយូណា៕