អ្នកគ្រូបង្ហាត់សិល្បៈ យីកេបុរាណ ឃី ម៉ុម ទទួលបាន អំណោយមនុស្សធម៌ ពីក្រុម១៥៧

ភ្នំពេញ៖ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នេះ បាននាំអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ម៉ឹង ពន្លក ផ្តល់ជូនអ្នកគ្រូបង្ហាត់សិល្បៈយីកេបុរាណ ឃី ម៉ុម មានវ័យជរា និងជីវភាពខ្វះខាត។

បើតាមសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនប្រគល់ជូន អ្នកគ្រូ ឃី ម៉ុម គ្រូបង្ហាត់សិល្បៈយីកេបុរាណ នៅផ្ទះលេខGB42 ជាន់ទី៣ អគារប៊ូឌីង តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ នេះបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងការស្នើសុំពីអាជ្ញាធរមូលដ្ឋាន អំពីភាពខ្វះខាតរបស់លោកយាយ ឃី ម៉ុម លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានចាត់ទំាងឲ្យក្រុមការងារពាំនាំ អំណោយមនុស្សធម៌មួយចំនួន របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនលោកយាយ ដើម្បីជួយដោះស្រាយជីវភាព។

សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បានឲ្យដឹងទៀតថា អំណោយដែលផ្តល់ជូននេះរួមមាន អង្ករចំនួន១០០គីឡូក្រាម ទឹកដោះគោ ១កេសធំ ស្នើនិង ៤៨កំប៉ុង និងថវិកា ៣៣៨ម៉ឺនរៀល។

សូមបញ្ជាក់ថា អ្នកគ្រូបង្ហាត់សិល្បៈយីកេបុរាណ ឃី ម៉ុម បច្ចុប្បន្នមានវ័យ ៨០ឆ្នាំ មានកូនចំនួន៤នាក់ ស្នាក់នៅផ្ទះលេខGB42 ជាន់ទី៣ អគារប៊ូឌីង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជីវភាពរបស់គាត់បច្ចុប្បន្នមានភាពខ្វះខាត៕