សេវាកម្ម​របស់ Smart​ មិន​មាន​ការ​ប៉ះពាល់ បន្ទាប់​ពី​មាន​បញ្ហា​ប្រព័ន្ធ​ខ្សែ​ភ្លើង​បន្តិច​បន្តួច

សេវាកម្ម​របស់ Smart​ មិន​មាន​ការ​ប៉ះពាល់ បន្ទាប់​ពី​មាន​បញ្ហា​ប្រព័ន្ធ​ខ្សែ​ភ្លើង​បន្តិច​បន្តួច

ទីស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន Smart បាន​ធ្វើ​របាយការណ៍​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ នេះថា យើង​បាន​សង្កេត​ឃើញ​ថា​មាន​ផ្សែង​ដែល​ហុយ​ចេញ​ពី​ដំបូល​អគារ​របស់ Smart ដែល​បណ្តាល​មក​ពី​ប្រព័ន្ធ​ខ្សែ​ភ្លើង​នៅ​ខាង​ក្រៅ​អគារ ការណ៍​នេះ​មិន​មាន​​ប៉ះពាល់​ដល់​សេវាកម្ម​របស់ Smart ឡើយ។​

 
ស្ថានការណ៍​ត្រូវ​បាន​គ្រប់​គ្រង​ជា​ស្ថាពរ​ក្នុង​រយៈពេល 15 នាទី​តែ​ប៉ុណ្ណោះ។  ថ្នាក់​ដឹក​នាំ និង​​ បុគ្គលិក​ទាំង​អស់​របស់ Smart បាន​ចាក​ចេញ​ពី​អគារ​ដោយ​សុវត្ថិភាព​ តាម​នីតិវិធី​សង្រ្គោះ​បន្ទាន់។​​ ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​ក៏​មិន​ការ​ប៉ះពាល់​ដល់​សេវាកម្ម​របស់​ Smart ដែរ។​ រាល់​សេវាកម្ម​របស់ Smart ទាំង​អស់​នៅ​តែ​បន្ត​ដំណើរ​ការ​ដោយ​រលូន ដូច្នេះ​អតិថិជន​ទាំងអស់​អាច​តេ ផ្ញើសារ និង ប្រើ​ប្រាស់​អ៊ិនធឺណិត​ដូច​ធម្មតា។
 
លោក ថូម៉ាស​ ហ៊ុន​ នាយក​ប្រត្តិបត្តិ​របស់​ក្រុមហ៊ុន Smart បាន​មាន​ប្រសាសន៍​ថា​ បណ្តាញ និង សេវាកម្ម​របស់ Smart ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​គ្រប់​គ្រង​ការ​ផ្តាច់​ចរន្ត​រយៈពេល​ខ្លី និង រយៈពេល​វែង ដើម្បី​ផ្តល់​ជូន​សេវាកម្ម​យ៉ាង​រលូន​ដល់​អតិថិជន​ទាំង​អស់។​ លោក ថូម៉ាស បាន​បន្ថែម​ទៀត​ថា​ បុគ្គលិក​របស់ Smart ទាំង​អស់​បាន​ចូលរួម​វគ្តប​ណ្តុះបណ្តាល​ដើម្បី​គ្រប់គ្រង​ស្ថានការ​សង្រ្គោះ​បឋម​ដូច​ថ្ងៃ​នេះ។​ គាត់​មាន​មោទនភាព​ណាស់​​​ដែល​អ្នក​ទទួល​បន្ទុក​ខាង​ផ្នែក​អគ្គីភ័យ​បាន​គ្រប់​គ្រង​ស្ថានការណ៍​យ៉ាង​ល្អ​ឥត​ខ្ចោះ។​
 
ជា​ចុង​ក្រោយ លោក​ ថូម៉ាស​ បាន​ថ្លែង​អំណរ​គុណ​ដល់​កង​ពន្លត់​អគ្គីភ័យ ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​ជួយ​អន្តរាគមន៍​និង​សម្រួល​ចរាចរណ៍​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន​ថ្ងៃនេះ។
 

Smart ជីវិត​រស់​រវើក!
 
សេវាកម្ម​របស់ Smart​ មិន​មាន​ការ​ប៉ះពាល់ បន្ទាប់​ពី​មាន​បញ្ហា​ប្រព័ន្ធ​ខ្សែ​ភ្លើង​បន្តិច​បន្តួច

នាំមកជូនដោយ

សេវាកម្ម​របស់ Smart​ មិន​មាន​ការ​ប៉ះពាល់ បន្ទាប់​ពី​មាន​បញ្ហា​ប្រព័ន្ធ​ខ្សែ​ភ្លើង​បន្តិច​បន្តួច