អគ្គិភ័យ​ឆាបឆេះ រោងចក្រ​មួយកន្លែង​នៅក្នុង​ស្រុក​សំរោង​ទង

កំពង់ស្ពឺ: អគ្គិភ័យ​ឆាបឆេះ រោងចក្រ​មួយកន្លែង កាលពី​វេលា​ម៉ោង​ប្រមាន​ជាង​២​រសៀល​ថ្ងៃទី​៤ខែធ្នូ ឆ្នាំ​២០១៥​នៅក្នុង​រោងចក្រ​យីហោ អ​រៀន​អ៊ី​ន​ធឺ​ណា​សសិន​ន័​រ ប្រាយ ខេ​ម​បូ​ឌាហ្កា​មែន​នៅ​ភូមិ​ត្បែង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ក្រោយពី​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ភ្លាម ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់ក​ម្មករ កម្មការិនី នាំគ្នា​រត់ចេញមកក្រៅ​។​មូលហេតុ​ដោយសារ​តែមាន​កម្មករ​ម្នាក់ បាន​យក​ច្រាស់​ដែក​ទៅត្រដុស ជាមួយ​វត្ថុ​អ្វី​ម្យ៉ាង​នៅក្នុង​រោងចក្រ ក៏​បណ្តាល​ឲ្យ​មាន ករណី​ភ្លើង​ឆាបឆេះឡើង​។​

 ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ អ្នកណាម្នាក់ រងរបួស​ឡើយ​។ រហូតមកដល់ម៉ោង​៣​រសៀល ថ្ងៃ​ដដែល​ភ្លើង​បាន​រលត់​វិញ​ហើយ ។ បន្ទាប់ពី​មានហេតុការណ៍​នេះ ថៅកែ​បានអនុញ្ញាត​ឲ្យ​កម្មករ ឈប់សម្រាក​មួយ​ល្ងាច​៕