ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

ភ្នំពេញ: ​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ក្នុង​ទន្លេមេគង្គ​។ នេះ​បើតាម​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។​

​ដោយ​បង្ហាញ​រូបថត​លើ​សាឡាង​បូម​ខ្សាច់ កណ្តាលទន្លេ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ លោក ឌិ​ត ទីណា បាន​លើកឡើងថា "​យើង​ត្រូវ​ចាត់វិធានការ លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​បាន​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​។ បរិមាណ​ខ្សាច់ ដែល​ក្រុមហ៊ុន ធ្វើ​របាយការណ៍ ជូន​ក្រសួង មាន​តួលេខ តិចជាង​បរិមាណ​ខ្សាច់ ក្រុមហ៊ុន​បូម​បាន​។ ក្នុងនោះ​ក៏មាន​ការកេងបន្លំ ខ្សាច់​សំណង់​ថា ជា​ជា​ខ្សាច់​ចាក់​បំពេញ​"​។​

​លោក ឌិ​ត ទីណា បន្ថែមថា "​ជាការ​ពិត ការរំពឹងទុក នៅពេលដែល​យើង​ចេញ​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនេះ គឺ​ការធ្វើ​អាជីវកម្ម ដោយមាន​ភាពស្មោះត្រង់​។ ការផាកពិន័យ មិនមែនជា​អ្វីដែល​យើង​ចង់​ធ្វើ​នោះឡើយ​។ តែ​ក្រុមហ៊ុន​ទាំងនេះ បាន​បង្ខំ​ឲ្យ​យើង​ត្រូវតែ​អនុវត្ត​វិធានការ​តឹងរ៉ឹង​"​។​

​ជាមួយគ្នា​នោះ លោក ឌិ​ត ទីណា ក៏បាន​បន្តថា ការបង់​សួយ​សារ និង​អត្ថប្រយោជន៍​បន្ថែម ជូន​រដ្ឋ និង​សហគមន៍ គឺជា​ការចូលរួមចំណែក​របស់​វិស័យ​ឯកជន ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ។ បើ​ស្អប់​អំពើពុករលួយ មិនគួរ​កេង​ប្រ​វ័​ញ្ញ លើ​រដ្ឋ​ឡើយ​!"​។

​ចុងបញ្ចប់ លោក ឌិ​ត ទីណា បាន​គូសបញ្ជាក់ថា "​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន ធ្វើ​អាជីវកម្ម​ខ្សាច់​ដទៃទៀត នឹង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ខ្ជាប់ខ្ជួន ក្នុង​ការបង់​សួយ​សារ អត្ថប្រយោជន៍ ចូល​ថវិការ​រដ្ឋ​"៕​

ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ចំនួន​២ ដែល​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​

លោក ឌិត ទីណា ចុះត្រួតពិនិត្យសកម្មភាពក្រុមហ៊ុនបូមខ្សាច់
( រូបភាពពីហ្វេសប៊ុកលោក ឌិត ទីណា )